ផែនការសកម្មភាព ការងារ ប្រចំាឆ្នាំ ២០២២ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប |
|
កម្រងឯកសារគតិយុត្ត ការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅរបស់អាជ្ញាធរទន្លេសាប |
១-តួនាទី និងភារកិច្ចរបស់នាយកដ្ឋាន
មាត្រាទី ៤ នៃអនុក្រឹត្យលេខ ១១៦ អនក្រ បក ចុះថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០០៩ នាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ មានតួនាទី និងភារកិច្ច ដូចតទៅៈ
- ទទួលខុសត្រូវលើសេវាកម្មរដ្ឋបាលទូទៅ និងសម្របសម្រួលការងាររដ្ឋបាល ជូនគ្រប់អង្គភាពនៅ ក្រោមឳវាទអគ្គលេខាធិកាដ្ឋាន នៃ អ.ទ.ស
- ទទួលខុសត្រូវលើការងារសំណុំលិខិត ឯកសារ លិខិតបទដ្ឋានគតិយុត្តិ ឯកសារសម្ងាត់ការងារ តម្កល់ឯកសារ ពិធីការ សណ្តាប់ធ្នាប់ និងអនាម័យ
- គ្រប់គ្រងឯកសារ និងក្របខ័ណ្ឌមន្រ្តីរាជការ បុគ្គលិក និងរៀបចំបៀវត្ស ប្រាក់ឧបត្ថម្ភផ្សេងៗ
- គ្រប់គ្រងចលនទ្រព្យ អចលនទ្រព្យ សន្និធិសម្ភារៈ និងបញ្ជីសារពីភ័ណ្ឌ របស់ អ.ទ.ស
- រៀបចំផែនការយុទ្ធសាស្រ្ត កម្មវិធី និងផែនការសកម្មភាព រយៈពេលខ្លី មធ្បម និងវែង សម្រាប់បម្រើដល់ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាប ប្រកបដោយនិរន្តរភាព
- តាមដាន វាយតម្លៃ ប្រសិទ្ធិភាពនៃការអនុវត្តផែនការសកម្មភាព
- សម្របសម្រួល សហការ ជាមួយក្រសួង ស្ថាប័ន និងអជ្ញាធរដែនដីពាក់ព័ន្ធ
- ធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីគៀងគររកជំនួយ
- រៀបចំកិច្ចប្រជុំធ្វើរបាយការណ៍ កំណត់ហេតុ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ទៀត
- អនុវត្តភារកិច្ចផ្សេងៗទៀត ដែលអគ្គលេខាធិការ អ.ទ.ស ប្រគល់ជូន ។
២-រចនាសម្ព័ន្ធគ្រប់គ្រង
នាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ ជាអង្គភាពមួយចំណុះអគ្គលេខាធិកាដ្ឋាន នៃអាជ្ញាធរទន្លេសាប ដឹកនាំដោយប្រធាន ១ រូប និងមានអនុប្រធានជាជំនួយការ តាមការចាំបាច់។ នាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ ចែកចេញជា ៤ ការិយាល័យ។ ការិយាល័យនីមួយៗ ដឹកនាំដោយប្រធាន ១រូប និងមានអនុប្រធានមួយចំនួនជាជំនួយការ តាមការចាំបាច់។
នាយកដ្ឋាន រដ្ឋបាល ផែនការ និងសហប្រតិបត្តិការ មានរចនាសម្ព័ន្ធដូចខាងក្រោមៈ
- ការិយាល័យរដ្ឋបាល
- ការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ
- ការិយាល័យផែនការ និងសហប្រតិបត្តិការ
- ការិយាល័យបណ្តុះបណ្តាល និងបុគ្គលិក