ផែនការសកម្មភាព ការងារ ប្រចំាឆ្នាំ ២០២២ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប |
|
កម្រងឯកសារគតិយុត្ត ការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅរបស់អាជ្ញាធរទន្លេសាប |
តួនាទី និងភារកិច្ចអគ្គលេខាធិការដ្ឋាន អ.ទ.ស
មាត្រា ២ នៃអនុក្រឹត្យលេខៈ ១១៦ អនក្រ.បក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០៩ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប (អ.ទ.ស) មានតួនាទី និងភារកិច្ច ដូចតទៅៈ
- ទទួលបន្ទុកដឹកនាំ ចាត់ចែង និងសម្របសម្រួល រាល់សកម្មភាពការងារ ប្រចាំថ្ងៃរបស់ អ.ទ.ស
- សិក្សាស្រាវជ្រាវ អំពីសក្តានុពលធនធានធម្មជាតិ ដែលមានក្នុងតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធ
- សិក្សាស្រាវជ្រាវ ត្រួតពិនិត្យ វាយតម្លៃ និងតាមដាន លើការធ្វើអាជីវកម្ម និងការប្រើប្រាស់ ធនធានធម្មជាតិ ដែលមាននៅក្នុងតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធ
- ប្រមូលទិន្នន័យ និងធ្វើវិភាគនូវរាល់ព័ត៌មាន និងសកម្មភាពជាក់ស្តែង ដើម្បីរៀបចំផែនការ យុទ្ធសាស្រ្ត ចំពោះមុខនិងយូរអង្វែង ជូនរដ្ឋាភិបាល ក្នុងការកំណត់ទីតាំងគោលដៅបម្រើដល់កិច្ចអភិវឌ្ឍន៍ និងអភិរក្ស
- រៀបចំគោលនយោបាយ ទស្សនវិស័យ បេសកកម្មរបស់អាជ្ញាធរទន្លេសាប
- សម្របសម្រួល និងសហការ ជាមួយបណ្តាលក្រសួង ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធអង្គភាពជាតិ-អន្តរជាតិ អង្គការមិនមែនរាជរដ្ឋាភិបាល និងសង្គមស៊ីវិលនានា លើរាល់សកម្មភាព ទាក់ទង និងការ គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ ក្នុងតំបន់ទន្លេសាបប្រកបដោយនិរន្តរភាព
- សហការ ជាមួយបណ្តាក្រសួង ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីរៀបចំ គោលនយោបាយ ផែនការយុទ្ធសាស្រ្ត កម្មវិធីគម្រោងអភិរក្ស អភិវឌ្ឍន៍ផ្សេងៗ ដែលមាននៅក្នុង តំបន់ទន្លេសាប
- រៀបចំចងក្រងឯកសារទិន្នន័យ ព័ត៌មាន ដើម្បីអប់រំផ្សព្ចផ្សាយ
- ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ជូនប្រធាន អ.ទ.ស
- អនុវត្តភារកិច្ចផ្សេងៗទៀត ដែលប្រធាន អ.ទ.ស ប្រគល់ជូន ។
ការរៀបចំ និងការប្រព្រឹត្តទៅ របស់បណ្តានាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋាន នៃ អ.ទ.ស ៖
តួនាទី និងភារៈកិច្ចអគ្គលេខាធិការដ្ឋាន អទស
មាត្រា ១ ជំពូកទី១ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៦០៩/៧០៥ ចុះថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០០៩ ស្តីពីការបង្កើតអាជ្ញាធរទន្លេសាប បានចែងថា៖ ត្រូវបានបង្កើតអាជ្ញាធរមួយ សម្រាប់សម្របសម្រួល ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍតំបន់ទន្លេសាប ឲ្យឈ្មោះថា”អាជ្ញាធរទន្លេសាប” ដែលមានអក្សកាត់ថា អ.ទ.ស ស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់រាជរដ្ឋាភិបាល ។
ដោយទ្បែក មាត្រា ៤ ជំពូកទី៣ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៦០៩/៧០៥ ចុះថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០០៩ ស្តីពីការបង្កើតអាជ្ញាធរទន្លេសាប ក៍បានចែងថា៖ អាជ្ញាធរទន្លេសាប មានតួនាទី ភារកិច្ច សម្រាប់សម្របសម្រួលក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍតំបន់ទន្លេសាប ដូចតទៅ៖
-ជាសេនាធិការផ្ទាល់ឲ្យរាជរដ្ឋាភិបាលលើរាល់គម្រោង ដោយធ្វើការសិក្សាស្រាវជ្រាវ ត្រួតពិនិត្យ និងផ្តល់អនុសាសន៏ជូនរាជរដ្ឋាភិបាល
-សហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដើម្បីរៀបចំគោលនយោ បាយ ផែនការយុទ្ធសាស្ត្រ កម្មវិធី និងគម្រោងផ្សេងៗ
-សម្របសម្រួលរាល់សកម្មភាព ដែលកំពុងអនុវត្ត គ្រោងនឹងអនុវត្ត របស់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី អង្គការជាតិ អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិលនានា ដែលមាននៅក្នុងតំបន់ទន្លេសាប ដើម្បីឲ្យការងារមានភាព រលូនជាមួយគ្នាប្រកបដោយប្រសិទ្ធភាព
- តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគម្រោងនានា ដើម្បីជំរុញឲ្យ ប្រតិបត្តិករពាក់ព័ន្ធអនុវត្ត ស្របតាមយុទ្ធសាស្ត្រ និងផែនការរបស់រាជរដ្ឋាភិបាល
-ធ្វើជាតំណាងរាជរដ្ឋាភិបាលក្នុងសកម្មភាពការងាររួមមាន កិច្ចប្រជុំ ការចរចា និងការដោះស្រាយរាល់បញ្ហាដែលអាចកើតមានជាយថាហេតុ
-ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពិធីសារ កិច្ចសន្យាទាំងឡាយ ក្រោយពីមានការ ឯកភាពពីរាជរដ្ឋា ភិបាល
-ជាសមភាគីជាមួយគ្រប់ដៃគូអភិវឌ្ឍទាំងអស់ក្នុងការរួមគ្នាពិចារណា ដើម្បីកំណត់ សកម្មភាពដែលត្រូវអនុវត្ត
-ប្រមូលវិភាគ និងធ្វើបច្ចុប្បន្នភាពព័ត៌មាន ទិន្នន័យ ដើម្បីផ្សព្វផ្សាយ និងចែករំលែក ដល់អ្នកពាក់ព័ន្ធ
-អប់រំ បណ្តុះបណ្តាល និងលើកម្ពស់ការយល់ដឹងដល់អ្នកពាក់ព័ន្ធ
-រាយការណ៏ជូនរាជរដ្ឋាភិបាលអំពីសកម្មភាពការងារសំខានៗ
-អនុវត្តភារកិច្ចផ្សេងៗទៀតដែលរាជរដ្ឋាភិបាលប្រគល់ជូន។