ផែនការសកម្មភាព ការងារ ប្រចំាឆ្នាំ ២០២២ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប |
|
កម្រងឯកសារគតិយុត្ត ការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅរបស់អាជ្ញាធរទន្លេសាប |
១-តួនាទី និងភារកិច្ចរបស់នាយកដ្ឋាន
មាត្រាទី ៧ នៃអនុក្រឹត្យលេខ ១១៦ អនក្រ បក ចុះថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០០៩ នាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប មានតួនាទី និងភារកិច្ច ដូចតទៅ ៖
- ប្រមូលចងក្រង និងសិក្សាស្វែងយល់នូវរាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានដែលមានការពាក់ព័ន្ធ
- ទទួលពាក្យបណ្តឹង និងសម្របសម្រួលវិវាទនានាដែលមានកើតឡើងតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធ
- ចូលរួមផ្ដល់យោបល់ លើការរៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុតិ្តផ្សេងៗដែលពាក់ព័ន្ធ
- រៀបចំពីធីសារ អនុស្សារណៈ កិច្ចព្រមព្រៀង និងលិខិតបទដ្ឋានគតិយុតិ្តផ្សេងៗ
- ផ្សព្វផ្សាយព័ត៌មានទាំងវិជ្ជមាន ទាំងអវិជ្ជមាន សំដៅបម្រើឲ្យកិច្ចអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយ ប្រសិទ្ធិភាព និងនិរន្តរភាព
- សហការជាមួយក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីរៀបចំសិក្ខាសាសាវគ្គបណ្ដុះបណ្តាល
អនុវត្តភារកិច្ចផ្សេងៗទៀត ដែលអគ្គលេខាធិការ អ.ទ.ស ប្រគល់ជូន។
២-រចនាសម្ព័ន្ធគ្រប់គ្រងដឹកនាំ
នាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ ជាអង្គភាពមួយចំណុះអគ្គលេខាធិកាដ្ឋាន នៃអាជ្ញាធរទន្លេសាប ដឹកនាំដោយប្រធាន ១ រូប និងមានអនុប្រធានជាជំនួយការ តាមការចាំបាច់។ នាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ ចែកចេញជា ៣ ការិយាល័យ។ ការិយាល័យនីមួយៗ ដឹកនាំដោយប្រធាន ១រូប និងមានអនុប្រធានមួយចំនួនជាជំនួយការ តាមការចាំបាច់។
នាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ មានរចនាសម្ព័ន្ធដូចខាងក្រោមៈ
ការិយាល័យនីតិកម្ម
ការិយាល័យសម្របសម្រួលវិវាទ
ការិយាល័យផ្សព្វផ្សាយព័ត៌មាន