ផែនការសកម្មភាព ការងារ ប្រចំាឆ្នាំ ២០២២ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប |
|
កម្រងឯកសារគតិយុត្ត ការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅរបស់អាជ្ញាធរទន្លេសាប |
តួនាទី និងភារកិច្ច
ត្រង់ចំណុច “ក” មាត្រាទី ៥ នៃ ប្រកាសលេខ ០២៥ អទស ចុះថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០០៩ ការិយាល័យផ្សព្វផ្សាយព័ត៌មាន នៃ នាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប មានភារកិច្ចដូចខាងក្រោម ៖
1. ប្រមូលចងក្រង និងរៀបចំព័ត៌មាន ទិន្នន័យ ដែលពាក់ព័ន្ធដល់កិច្ចការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍ ក្នុងតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធ
2. ផ្សព្វផ្សាយព័ត៌មានបម្រើដល់ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍក្នុងតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធ ឲ្យមាន ប្រសិទ្ធិភាពខ្ពស់ និងនិរន្តរភាព
3. សហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីរៀបចំសិក្ខាសាសា វគ្គបណ្ដុះបណ្តាល ពាក់ព័ន្ធនឹងការគ្រប់គ្រងអភិរក្សនិងអភិវឌ្ឍន៍ក្នុងតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធ
4. រាយការណ៍ជាប្រចាំជូនប្រធាននាយកដ្ឋានអំពីសកម្មភាពការងាររបស់ការិយាល័យ
5. អនុវត្តភារកិច្ចផ្សេងទៀត ដែលប្រធាននាយកដ្នានប្រគល់ជូន ឬតាមការចង្អុលណែនាំពីអគ្គលេខាធិការ អ.ទ.ស ។