Wednesday, May 13, 2026

ឯកឧត្តម លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ចុះ​សិក្សា​សក្ដានុពល​តំបន់​ទឹក​ឡើង​-​នាច (​តំបន់​លិច​ទឹក​តាម​រដូវ​)​នៃ​តំបន់​ព្រៃ​លិច​ទឹក (​តំបន់ ៣) នៅ​ទីតាំង​ចំនួន ១៣ ជុំវិញ​បឹង​ទន្លេសាប ដែល​សាកល្បង​តាមរយៈ​ការចុះវាស់វែង​ផ្ទាល់​ដោយ​ប្រើប្រាស់​ប្រព័ន្ធ DGPS (XYZ) និង​រូបភាព​ផ្កាយរណប (Sentinel)​

​នា​ថ្ងៃ​ពុធ ៥​រោច ដល់​ថ្ងៃ​សៅរ៍ ៨​រោច ខែ​ពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​៦-៩ ខែឧសភា ឆ្នាំ​២០២៦ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ចុះ​សិក្សា​សក្ដានុពល​តំបន់​ទឹក​ឡើង​-​នាច (​តំបន់​លិច​ទឹក​តាម​រដូវ​)​នៃ​តំបន់​ព្រៃ​លិច​ទឹក (​តំបន់ ៣) នៅ​ទីតាំង​ចំនួន ១៣ ជុំវិញ​បឹង​ទន្លេសាប ដែល​សាកល្បង​តាមរយៈ​ការចុះវាស់វែង​ផ្ទាល់​ដោយ​ប្រើប្រាស់​ប្រព័ន្ធ DGPS (XYZ) និង​រូបភាព​ផ្កាយរណប (Sentinel)​។
​សូម​ជម្រាបជូន​ថា ការសិក្សា​ខាងលើ​មាន​គោលបំណង​រួម​គឺ​៖ សិក្សា និង​តាមដាន​ការប្រែប្រួល​សណ្ឋាន​ដី កម្រិត​ទឹក និង​ស្ថានភាព​រូបវន្ត​នៃ​តំបន់​អន្តរកាល​ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ផ្តល់​ជា​មូលដ្ឋាន​ទិន្នន័យ​ច្បាស់លាស់​សម្រាប់​ការគ្រប់គ្រង​ធនធានទឹក បរិស្ថាន និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដោយ​ចុះ​ធ្វើការ​អង្កេត​ផ្ទាល់ និង​វាស់វែង​នៅ​ទីតាំង​ជាក់ស្តែង​ដោយ​ប្រើប្រាស់​ឧបករណ៍ DGPS (XYZ) នៅ​តំបន់​ដែន​វិសាលភាព​ជុំវិញ​បឹង​ទន្លេសាប នៃ​តំបន់ ៣ (​ចំនួន ១៣​ចំណុច ជុំវិញ​បឹង​ទន្លេសាប​) ដោយ​បង្ហោះ​ដ្រូ​ន និង​ការថតរូប​ប្រភេទ​រុក្ខជាតិ​ខុសៗ​គ្នា​នៅក្នុង​ព្រៃ​លិច​ទឹក​នា​ដូ​វ​ប្រាំង ឆ្នាំ​២០២៦ ក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍