Thursday, May 14, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​អចិន្ត្រៃយ៍ អាជ្ញាធរ​ទន្លេសាប ដឹកនាំ​កិច្ចប្រជុំ​ណែនាំ​ថ្នាក់ដឹកនាំ​បច្ចេកទេស​នៃ​អគ្គលេខាធិការដ្ឋាន ចុះ​តាមដាន​ពិនិត្យ និង​ចាត់​វិធានការណ៍​សកម្ម​ភាពខុស​ច្បាប់​ក្នុង​តំបន់ ៣ ជុំវិញ​បឹង​ទន្លេសាប​

​នា​ព្រឹក​ថ្ងៃ​ចន្ទ ១០​រោច ខែ​ពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ​២០២៦ ដោយ​ទទួលបាន​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​អចិន្ត្រៃយ៍​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ ណែនាំ និង​ផ្តល់យោបល់​ដល់​ថ្នាក់ដឹកនាំ​បច្ចេកទេស​ក្រោម​ឱវាទ អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ទន្លេសាប ដើម្បី​បន្ត​ពង្រឹង​កិច្ចប្រតិបត្តិការ​ដោយ​រៀបចំ​ក្រុមការងារ និង​ដាក់​សកម្ម​ភាពចុះ​តាមដាន​ពិនិត្យ អធិការកិច្ច និង​ចាត់​វិធានការណ៍​សម្រប​សម្រួល​ដោះស្រាយ​រាល់​បាតុភាព​សកម្ម​ភាពខុស​ច្បាប់ ដោយ​ទង្វើ​នៃ​ការរំលោភ​ដីព្រៃ​លិច​ទឹក ការយក​បឹងបួ​ធ្វើ​អាជីវកម្ម និង​ការកសាង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​មិនមាន​ការអនុញ្ញាត​ត្រឹមត្រូវ​ស្ថិតក្នុង​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ នៃ​ខេត្ត​ទាំង ៦ ជុំវិញ​តំបន់​ទន្លេសាប​។​
​សូមជម្រាបថា តំបន់​បឹង​ទន្លេសាប ក្រោម​ផ្លូវជាតិ​លេខ ៥ និង​លេខ ៦ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​ទាំង ៦ (​ខេត្តកំពង់ឆ្នាំង​, ពោធិ៍សាត់​, បាត់ដំបង​, បន្ទាយមានជ័យ​, សៀមរាប និង​ខេត្តកំពង់ធំ​) ត្រូវបាន​រាជរដ្ឋាភិបាល​កំណត់​បែង​ចែកជា ៣ តំបន់ និង​មានការ​បែងចែក​ការប្រើប្រាស់​ខុសៗ​គ្នា ៖
▪︎ តំបន់ ១ តំបន់​លំនៅដ្ឋាន និង​/​ឬ ភូមិករ មាន​លក្ខណៈ​ជា​អចិន្ត្រៃយ៍​ស្របច្បាប់ និង​ជា​តំបន់​សេដ្ឋកិច្ច​ចម្រុះ​
▪︎ តំបន់ ២ តំបន់​អាស្រ័យ​ផល ក៏​ជា​តំបន់ទ្រនាប់​ផងដែរ ជា​ដី​សាធារណៈ​របស់​រដ្ឋ ស្ថិតនៅ​ចន្លោះ​តំបន់​១ និង​តំបន់​៣
▪︎ តំបន់ ៣ តំបន់​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​គ្រប់​ប្រភេទ ជា​ដី​សាធារណៈ​របស់​រដ្ឋ ត្រូវការពារ​ដាច់ខាត​៕

Previous article
Next article

ព័ត៌មាន និងព្រឹត្តិការណ៍