Tuesday, November 17, 2026

ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​តំណាង​ការិយាល័យ​ជលសា​ស្ត្រ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

​នា​ព្រឹក​ថ្ងៃ​ចន្ទ ៧​កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៦ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​នៃ​គម្រោង​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​អាជ្ញាធរ​ទន្លេសាប និង​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន បាន​អញ្ជើញ​ជំនួប​ពិភាក្សា​ការងារ​លើ​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញាធរ​ទន្លេសាប និង​ការិយាល័យ​ជលសា​ស្ត្រ នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលសា​ស្ត្រ និង​ឧតុនិយម (BoH/NIHWA) ដឹកនាំ​ដោយ​លោក Wang Zhifei អនុប្រធាន​ផ្នែក នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​បច្ចេកវិទ្យា​ជលសា​ស្ត្រ​, ការិយាល័យ​ជលសា​ស្ត្រ ( Bureau of Hydrology, CWRC)​។ ជំនួប​ពិភាក្សា​នេះ រៀបចំឡើង​នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដោយមាន​ការចូលរួម​ពី​ក្រុមការងារ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប នាយកដ្ឋាន​ជលសា​ស្ត្រ និង​ការងារ​ទន្លេ​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជាមួយ​មន្ត្រី​បច្ចេកទេស​ការិយាល័យ​ជលសា​ស្ត្រ (BoH) វិទ្យាស្ថាន​ស្រាវជ្រាវ​ណាន​ជី​ង ផ្នែក​ជលសា​ស្ត្រ និង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​សម្រាប់​ការអភិរក្ស​ទឹក ក្រសួង​ធនធានទឹក (NIHWA) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​
​សូម​ជម្រាបជូន​ថា កិច្ច​ជំនួប​ពិភាក្សា​នេះ បាន​ផ្តោត​សំខាន់ៗ រួមមាន​៖ (១).​ពិភាក្សា​លើ​ដំណើរការ​ចាប់ផ្តើម​ការ​អនុវត្ត​ការសិក្សា​រួមគ្នា​គម្រោង​សកម្មភាព «Lancang Mekong Smart Eyes»៖ ការតាមដាន​លំហូរ​ទឹក និង​ល្បាប់​នៅក្នុង​ទន្លេមេគង្គ -​ឡាង​ឆាង​តាម​ប្រព័ន្ធ​ឆ្លាត​វៃ online realtime (Lancang Mekong Smart Eyes Action: Intelligent On-lineRealtime Discharge and Sediment Monitoring on the Mekong River) (២).​បណ្តុះបណ្តាល​បច្ចេកទេស​ពី​ការដំឡើង​ឧបករណ៍ និង​ការបញ្ចូល​ប្រព័ន្ធ​រួម (Equipment installation and system integration) ដល់​មន្ត្រី​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេ​ស​សាប (៣).​ការត្រួតពិនិត្យ ឧបករណ៍ និង​ដំឡើង​សាកល្បង​លើ​ការ​ដំណើរការ​របស់​ឧបករណ៍ មុននឹង​ដំឡើង​នៅ​ស្ថានីយ (៤). ភាគី​ទាំង​២ បាន​ចុះ​ពិនិត្យ ទីតាំង​ជាក់ស្តែង​សម្រាប់ ការតាមដាន online realtime នៅ​ដង​ទន្លេសាប ត្រង់​ទីតាំង​ខណ្ឌ​ជ្រោយចង្វារ OCIC (៥).​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ទ្វេភាគី និង​ដំណើរការ​នីតិវិធី​នៃ​ការរៀបចំ​សំណើ​គម្រោង និង​ការដាក់សំណើ​គម្រោង ដោយមាន​គាំទ្រ​ភាពជា​ដៃគូ​រវាង​អាជ្ញាទរ​ទន្លេសាប និង​ភា​គិ​ចិន នៅពេល​ខាងមុខ​បន្តទៀត​៕

ព័ត៌មាន និងព្រឹត្តិការណ៍