Wednesday, May 13, 2026

ក្រុមការងារ​យេនឌ័រ​របស់​អាជ្ញាធរ​ទ​ន្លេ​សាប​បាន​បន្ត​ចុះ​ប្រមូល​ព័ត៌មាន និង​ទិន្នន័យ ស្តីពី​ការចូលរួម​យេនឌ័រ​ក្នុងការ​អភិរក្ស​ធនធាន​ជលផល និង​បរិស្ថាន ស្ថិតនៅ​ស្រុក​សន្ទុក ខេត្តកំពង់ធំ​

នា​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ៦​រោច ខែ​ពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២៦ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ បាន​ដឹកនាំ​ក្រុមការងារ​យេនឌ័រ​របស់​អាជ្ញាធរ​ទ​ន្លេ​សាប បន្ត​ចុះ​ប្រមូល​ព័ត៌មាន និង​ទិន្នន័យ ស្តីពី​ការចូលរួម​យេនឌ័រ​ក្នុងការ​អភិរក្ស​ធនធាន​ជលផល និង​បរិស្ថាន ស្ថិតនៅ​ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​
​គោលបំណង​នៃ​ការចុះអនុវត្ត​សកម្មភាព ៖

  • ផ្សព្វផ្សាយ ពី​សារៈសំខាន់​នៃ​ធនធានធម្មជាតិ ការអភិរក្ស​ធនធាន​ធម្មជាតិ​
  • រួមបញ្ចូល GEDSI ការពារ ទប់ស្កាត់​បទល្មើស​ខុសច្បាប់​ក្នុងការ​អភិរក្ស​ធនធាន​ធម្មជាតិ​
  • ជំរុញ​លើកទឹកចិត្ត និង​ឱ្យ​តម្លៃ​លើ​ការងារ តួនាទី ភារកិច្ច​របស់​ស្ត្រី និង​បរិ​យាប​ន្ន​សង្គម​
  • បង្កើន​ការយល់ដឹង​ពី​ការ​បម្រែបម្រួល​អាកាសធាតុ និង​ផលប៉ះពាល់​លើ​ធនធានធម្មជាតិ បរិស្ថាន និង​សេដ្ឋកិច្ច​-​សង្គម​
  • ពង្រឹង និង​ពង្រីក​ពី​ការយល់ដឹង​យេនឌ័រ លើ​ការគ្រប់គ្រង​កាកសំណល់​រឹង​-​រាវ ការបំពុល​បរិស្ថាន និង​ការថយចុះ​ធនធាន​ជលផល​
  • ជំរុញ​ការចូលរួម​យ៉ាងសកម្ម​ពី​ស្ត្រី និង​គ្រប់ភាគី ដើម្បី​ការពារ ទប់ស្កាត់ ថែរក្សា​ធនធានធម្មជាតិ និង​បរិស្ថាន ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព សម្រាប់​ទ្រទ្រង់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ កម្ពុជា និង​សេដ្ឋកិច្ចជាតិ ក្នុងពេល​បច្ចុប្បន្ន និង​អនាគត​សម្រាប់​អ្នកជំនាន់ក្រោយ​។​
    ​សូម​ជម្រាបជូន​ថា ការអនុវត្ត​សកម្មភាព​ខាងលើនេះ ក្រុមការងារ​បាន​ចុះ​ស្វែងយល់​ដោយផ្ទាល់​ពី​អាជ្ញាធរ​មូលដ្ឋាន ដែល​ស្ថិតនៅ​ស្រុក​សន្ទុក ខេត្តកំពង់ធំ បាន​លើកកម្ពស់​ការយល់ដឹង​យេនឌ័រ​ពី​សិទ្ធិ និង​តួនាទី​ស្ត្រី និង​បរិ​យាប​ន្ន​សង្គម ក្នុងការ​ចូលរួម​មិន​រើសអើង​ប្រកបដោយ​សមភាព និង​សមធម៌​៕
Previous article
Next article

ព័ត៌មាន និងព្រឹត្តិការណ៍