ផែនការសកម្មភាព ការងារ ប្រចំាឆ្នាំ ២០២២ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប |
|
កម្រងឯកសារគតិយុត្ត ការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅរបស់អាជ្ញាធរទន្លេសាប |
តួនាទី និងភារកិច្ច
ការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប មានភារកិច្ចដូចតទៅ ៖
- រៀបចំគម្រោងផែនការថវិកា សម្ភារៈ និងមធ្យោបាយនានារបស់ អ.ទ.ស
- គ្រប់គ្រង និងរៀបចំបញ្ជីចំណូល និងចំណាយ
- គ្រប់គ្រងចលនទ្រព្យ អចលនទ្រព្យ សន្និធិសម្ភារៈ និងបញ្ជីសារពើភ័ណ្ឌ
- រៀបចំឯកសារលទ្ធកម្ម និងផ្គត់ផ្គង់សម្ភារៈការិយាល័យ និងបរិក្ខារចាំបាច់សម្រាប់ដំណើរការការងារក្នុង អ.ទ.ស
- រៀបចំ និងដោះស្រាយប្រាក់បេសកកម្មសម្រាប់ថ្នាកដឹកនាំ និងមន្រ្តី អ.ទ.ស
- ទទួលខុសត្រូវចំពោះមុខប្រធាននាយកដ្ឋានលើរាល់បែបបទប្រើប្រាស់ថវិកា
- រាយការណ៍ជាប្រចាំជូនប្រធាននាយកដ្ឋានអំពីសកម្មភាពការងាររបស់ការិយាល័យ
- អនុវត្តភារកិច្ចផ្សេងទៀត ដែលប្រធាននាយកដ្នានប្រគល់ជូន ឬតាមការចង្អុលណែនាំពីអគ្គលេខាធិការ អ.ទ.ស ។