ផែនការសកម្មភាព ការងារ ប្រចំាឆ្នាំ ២០២២ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប |
|
កម្រងឯកសារគតិយុត្ត ការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅរបស់អាជ្ញាធរទន្លេសាប |
តួនាទី និងភារកិច្ច
ការិយាល័យរដ្ឋបាល នៃនាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប មានភារកិច្ចដូចតទៅ ៖
- ផ្ដល់សេវាកម្មរដ្ឋបាលនិងសម្របសម្រួលការងាររដ្ឋបាលក្នុងអគ្គលេខាធិការដ្ឋាននៃអ.ទ.ស
- រៀបចំតាក់តែងលិខិតរដ្ឋបាល ទទួលចុះលេខលិខិតចេញលិខិត-ចូល និងបែងចែកឯកសារ
- គ្រប់គ្រងរាល់សំណុំលិខិត ឯកសារ លិខិតបទដ្ឋានគតិយុតិ្ត និងឯកសារសម្ងាត់នានា
- សម្របសម្រួលរៀបចំចាត់ចែងកិច្ចប្រជុំនានារបស់អ.ទ.ស
- គ្របគ្រងបណ្ដាញទំនាកទំនងទឹកភ្លើងសណ្ដាប់ធ្នាប់និងអនាម័យក្នុងអគ្គលេខាធិការដ្ឋាននៃ អ.ទ.ស
- រៀបចំរបាយការណ៍បូកសរុបសកម្មភាពរបស់នាយកដ្ឋាន
- បំពេញការងារចំាបាច់តាមការណែនាំពីប្រធាននាយកដា្ឋន ឬអគ្គលេខាធិការ អ.ទ.ស
- រាយការណ៍ជាប្រចាំជូនប្រធាននាយកដ្ឋានអំពីសកម្មភាពការងាររបស់ការិយាល័យ
- អនុវត្តភារកិច្ចផ្សេងទៀត ដែលប្រធាននាយកដ្នានប្រគល់ជូន ឬតាមការចង្អុលណែនាំពីអគ្គលេខាធិការ អ.ទ.ស ។