ផែនការសកម្មភាព ការងារ ប្រចំាឆ្នាំ ២០២២ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប |
|
កម្រងឯកសារគតិយុត្ត ការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅរបស់អាជ្ញាធរទន្លេសាប |
តួនាទី និងភារកិច្ច ៖
ការិយាល័យជីវចម្រុះ មានភារកិច្ចៈ
- សិក្សាស្រាវជ្រាវអំពីធនធានមច្ឆាជាតិ ធនធានព្រៃលិចទឹក និងធនធានជីវចម្រុះផ្សេងៗទៀតដើម្បី បង្កើតឡើងនូវផែនការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព
- សិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវអំពីការប្រែប្រួលអាកាសធាតុ ដែលធ្វើអោយប៉ះពាល់ដល់ជីវចម្រុះ
- តាមដានត្រួតពិនិត្យ និងវាយតម្លៃលើការប្រែប្រួលធនធានធម្មជាតិ និងព្រៃលិចទឹក ដែលបណ្តាលមក ពីកត្តាធម្មជាតិ និងកត្តាមនុស្ស ដើម្បីបង្កើតឡើងនូវវិធានការ បទដ្ឋាន និងអនុសាសន៍ផ្សេងៗ
- លើកគម្រោងរាល់ការស្នើសុំ ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងជីវចម្រុះ
- រាយការណ៍ជាប្រចាំជូនប្រធាននាយកដ្ឋានអំពីសកម្មភាពការងាររបស់ការិយាល័យ
- អនុវត្តភារកិច្ចផ្សេងទៀត ដែលប្រធាននាយកដ្នានប្រគល់ជូន ឬតាមការចង្អុលណែនាំពីអគ្គលេខាធិការ អ.ទ.ស ។