ផែនការសកម្មភាព ការងារ ប្រចំាឆ្នាំ ២០២២ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប |
|
កម្រងឯកសារគតិយុត្ត ការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅរបស់អាជ្ញាធរទន្លេសាប |
តួនាទី និងភារកិច្ច
ត្រង់ចំណុច “ក” មាត្រាទី ៥ នៃ ប្រកាសលេខ ០២៥ អទស ចុះថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០០៩ ការិយាល័យនីតិកម្ម នៃនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប មានភារកិច្ចដូចខាងក្រោម ៖
1.ប្រមូលចងក្រង ឯកសារ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ
2.សិក្សា និងរៀបចំលិខិតបទដ្ឋានគតិយុត្តិចាំបាច់សម្រាប់ដំណើរការការងាររបស់ អ.ទ.ស
3.ចូលរួមផ្ដល់មតិយោបល់លើការរៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុតិ្តពាក់ព័ន្ធ
4.រៀបចំពីធីសារ អនុស្សារណៈ កិច្ចព្រមព្រៀង និងលិខិតបទដ្ឋានគតិយុតិ្តនានា
5.រាយការណ៍ជាប្រចាំជូនប្រធាននាយកដ្ឋានអំពីសកម្មភាពការងាររបស់ការិយាល័យ
6.អនុវត្តភារកិច្ចផ្សេងទៀត ដែលប្រធាននាយកដ្នានប្រគល់ជូន ឬតាមការចង្អុលណែនាំពីអគ្គលេខាធិការ អ.ទ.ស ។