នាព្រឹកថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងជាប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារពិនិត្យឯកសារ និងវិភាគគោលនយោបាយកម្មវិធីស្តារប្រព័ន្ធអេកូឡូស៊ីរួមបញ្ចូលសម្រាប់គម្រោង “ការស្តារប្រព័ន្ធអេកូឡូស៊ីសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងអាងទន្លេសាប និងតំបន់ទេសភាពខេត្តសៀមរាប ភ្នំគូលែន” ជាមួយជំនាញការជាតិមកពីក្រសួងបរិស្ថាន នៅអាជ្ញាធរទន្លេសាប។ គោលបំណងនៃកិច្ចប្រជុំពិភាក្សាគឺ ពិភាក្សាពីគោលនយោបាយពហុវិស័យ ដើម្បីពង្រឹងបរិយាកាសគោលនយោបាយសម្រាប់ការគ្រប់គ្រងអាងទឹកបញ្ចូលគ្នា នៅខេត្តសៀមរាប។
សូមជម្រាបជូនថា ក្រសួងបរិស្ថានកំពុងអនុវត្តគម្រោង “ការស្តារប្រព័ន្ធអេកូឡូស៊ីសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងអាងទន្លេសាប និងតំបន់ទេសភាពខេត្តសៀមរាប ភ្នំគូលែន(ERIP)” ក្រោមមូលនិធិបរិស្ថានសកល (GEF) តាមរយៈ UNDP Cambodia៕






