Saturday, May 16, 2026

ក្រុមការងារ​ការិយាល័យ​ធនធានទឹក នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​សិក្សា​ស្រាវជ្រាវ តាមដាន និង​វាយតម្លៃ​អំពី ការប្រើប្រាស់​ធនធានទឹក​ក្រោម​ដី​នៅ​តំបន់​ទន្លេសាប នៃ​ស្រុក​តាំងគោក ខេត្តកំពង់ធំ​

​នា​ថ្ងៃ​សុក្រ ១៤​រោច ខែ​ពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២៦ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន ដឹកនាំ​ក្រុមការងារ​ការិយាល័យ​ធនធានទឹក នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចុះ​សិក្សា​ស្រាវជ្រាវ តាមដាន និង​វាយតម្លៃ​អំពី ការប្រើប្រាស់​ធនធានទឹក​ក្រោម​ដី​នៅ​តំបន់​ទន្លេសាប ស្ថិតនៅ​ក្នុងស្រុក​តាំងគោក ខេត្តកំពង់ធំ​។ ក្រុមការងារ​ចុះ​សិក្សា​មាន​គោលបំណង​៖

  • ការជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​ដែនដី (​ភូមិ និង​ឃុំ​) និង​ចុះ​ពិនិត្យ សិក្សា​វាយតម្លៃ​ស្ថានភាព​ទឹក​អណ្តូង​នៅតាម​ខ្នង​ផ្ទះ​ក្នុង​ឃុំ​ពង្រ ពី​ការប្រើប្រាស់​ធនធានទឹក​ក្រោម​ដី​
  • តាមដាន និង​វាយតម្លៃ​ផលប៉ះពាល់​ស្តីពី​ប្រភេទ​ប្រើប្រាស់​ធនធានទឹក​ក្រោម​ដី​នៅក្នុង​តំបន់​សិក្សា​ខាងលើ និង​តំបន់​ពាក់ព័ន្ធ​
  • រៀបចំ​ផែនទី ស្តីពី​ការប្រើប្រាស់​ទឹក​ក្រោម​ដី​(​ទឹក​អណ្តូង​) នៅក្នុង​តំបន់​សិក្សា​។​
    ​សូម​ជម្រាបជូន​ថា សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ តាមដាន និង​វាយតម្លៃ​អំពី ការប្រើប្រាស់​ធនធានទឹក​ក្រោម​ដី​នៅ​តំបន់​ទន្លេសាប នៃ​ស្រុក​តាំងគោក ខេត្តកំពង់ធំ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យ​អនុវត្តន៍​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៦ របស់​អាជ្ញាធរ​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍