Saturday, May 16, 2026

ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ស្តីពី​ការតាមដាន​ត្រួតពិនិត្យ​ការកាប់​ទន្ទ្រានព្រៃ​លិច​ទឹក និង​ការបន្ត​អាស្រ័យ​ផល​ក្នុង​តំបន់​៣ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង​

​នា​ថ្ងៃ​សុក្រ ១៤​រោច ខែ​ពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២៦ ដោយ​ទទួលបាន​ការចាត់តាំង​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ក្នុងនាម​តំណាង ឯកឧត្តម អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ស្តីពី​ការតាមដាន និង​ត្រួតពិនិត្យ​លើ​ការកាប់​ទន្ទ្រានព្រៃ​លិច​ទឹក និង​ការបន្ត​ចូល​អាស្រ័យ​ផល​ក្នុង​តំបន់​៣ ដែលជា​តំបន់​ត្រូវការពារ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង ដែលមាន​ការចូលរួម​ពី អភិបាលរង​ស្រុក​សង្កែ តំណាង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី មន្ទីរ​ធនធានទឹក និង​ឧតុនិយម មន្ត្រី​ភូមិបាល​ស្រុក នាយផ្នែក​ជលផល​ស្រុក​សង្កែ នាយករង​រដ្ឋបាល​ស្រុក និង​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​សង្កែ​។
​កិច្ចប្រជុំ​មាន​គោលបំណង​៖

  • ពិនិត្យ និង​តាមដាន​ស្ថានភាព​ទូទៅ និង​ការចុះ​ដល់ ទីតាំង​ជាក់ស្តែង​លើ​ការចូល​កាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣
  • ពិនិត្យ​ការបន្ត​ចូល​អាស្រ័យ​ផល និង​ការប្រើប្រាស់​ដី​ក្នុង​តំបន់​៣ ដែល​ខុស​ពីបទ​ប្បញ្ញត្តិ​ច្បាប់​
  • ពិនិត្យ​សកម្មភាព​នៃ​ការដាំ​ឈូក និង​ការកាន់កាប់​ដី​ក្នុង​តំបន់​៣
  • ពង្រឹង​កិច្ចសហការ​រវាង​អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​ពាក់ព័ន្ធ និង​មន្ទីរជំនាញ ក្នុងការ​ទប់ស្កាត់​រាល់​បទល្មើស​ធនធានធម្មជាតិ​
  • ជំរុញ​ការអនុវត្ត​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​លើ​ការគ្រប់គ្រង​តំបន់​៣​នៃ​ដែន​ព្រៃ​លិច​ទឹក​ឱ្យបាន​ម៉ឺងម៉ាត់​
  • លើកកម្ពស់​ការយល់ដឹង និង​ការចូលរួម​របស់​អាជ្ញា​ធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ ក្នុងការ​ថែរក្សា​ព្រៃ​លិច​ទឹក និង​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍