Friday, May 15, 2026

ក្រុមការងារ​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ពី​ការកែច្នៃ​ត្រី ស្ថិតនៅ​សង្កាត់​ផ្សារឆ្នាំង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង និង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​

​នា​ថ្ងៃ​ពុធ ១២​រោច ខែ​ពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២៦ ក្រុមការងារ​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ
​នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ពី​ការកែច្នៃ​ត្រី ស្ថិតនៅ​សង្កាត់​ផ្សារឆ្នាំង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង និង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។ ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន​ចុះ​ជួប​ជាមួយ ៖

  • អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​
  • សម្ភាសន៍​ជាមួយ​អ្នក​កែច្នៃ​ត្រី និង​អ្នកនេសាទ​
  • សម្ភាសន៍​ជាមួយ​អាជីវក​រទិញ​-​លក់​ត្រី​។​
    ​សូម​ជម្រាបជូន​ថា សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ពី​ការកែច្នៃ​ត្រី គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យអនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៦ របស់​អាជ្ញាធរ​ទន្លេសាប ។ ការសិក្សា​នេះ​មាន​សារៈសំខាន់ ដែល​អាចអោយ​យើង​ដឹង​ពី​ស្ថានភាព​នៃ​ធនធាន​ជលផល ស្ថានភាព​នៃ​ការធ្វើ​អាជីវកម្ម​ធនធាន​ជលផល ដឹង​ពី​បរិមាណ​នៃ​ផល​ចាប់​របស់​អ្នកនេសាទ ភាពសម្បូរ​របស់​ត្រី ដឹង​ពី​បរិមាណ​ត្រី​យកមក​កែច្នៃ បច្ចេកទេស​នៃ​ការកែច្នៃ ចរន្ត​ទីផ្សារ បញ្ហា​ប្រឈម និង​ផលប៉ះពាល់​នៃ​ការធ្វើ​អាជីវកម្ម​ធនធានធម្មជាតិ​នៅក្នុង​តំបន់​បឹង​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍