Thursday, October 8, 2026

ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សម្រាប់​ត្រីមាស​ទី​៣ ឆ្នាំ​២០២៦ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​អាជ្ញាធរ​ទន្លេសាប

​នា​ព្រឹក​ថ្ងៃ​ពុធ ១១​រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២៦ នៅ​ទីស្ដីការក្រសួង​ធនធានទឹក និង​ឧតុនិយម ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សម្រាប់​ត្រីមាស​ទី​៣ និង​ទិសដៅ​ត្រីមាស​ទី​៤​ឆ្នាំ​២០២៦ របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​អាជ្ញាធរ​ទន្លេសាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​រដ្ឋលេខាធិកា​រ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ និង អាជ្ញាធរ​ទន្លេសាប ។
​ឯកឧត្តម​រដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​សំដែង​ការ​កោត​សរសេ​ី​រ​ចំពោះ​កិច្ចប្រឹងប្រែង​របស់​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ដែល​បាន​ពុះពារ​អនុវត្ត​តួនាទី​ភារកិច្ច​ក្នុងការ​ការពារ ថែរក្សា គ្រប់គ្រង​ព្រៃ​លិច​ទឹក​និង​ធនធានធម្មជាតិ​ក្នុង​តំបន់​បឹង​ទន្លេសាប​ដែលជា​ជង្រុក​ស្បៀង សំដៅ​រួមចំណែក​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ ក្នុង​បរិបទ​សង្គ្រាម​ព្រំដែន​និង​សកល រួមទាំង​ការប្រែប្រួល​អាកាសធាតុ​ក្នុង​ពិភពលោក ។
​ទន្ទឹមនេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​នៃ​ក្រសួង​ស្ថាប័ន​ទាំងបី​ឱ្យ​បន្ត​ពង្រឹង​សាមគ្គីភាព បន្ត​កិច្ចសហការ​ទំនាក់ទំនង​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់​ព​ន្ធ័ រដ្ឋបាលក្រោម​ជាតិ ដើម្បី​បន្ត​ចូលរួម​ការពារ ថែរក្សា អភិរក្ស ធនធានធម្មជាតិ​ក្នុង​បឹង​ទន្លេសាប​របស់​យេ​ី​ង​ទាំងអស់គ្នា​សម្រាប់​កូនចៅ​ត​ជំនាន់ ៕

ព័ត៌មាន និងព្រឹត្តិការណ៍