ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងជាប្រធានអាជ្ញាធរទន្លេសាប នាព្រឹកថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារគម្រោងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអាជ្ញាធរទន្លេសាប និងសាធារណៈរដ្ឋប្រជាមានិតចិន បានអញ្ជើញជំនួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរទន្លេសាប និងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការធនធានទឹក មេគង្គ-ឡានឆាង (Lancang-Mekong Water Resources Cooperation Center ) ដឹកនាំដោយលោក LUO Xiangsheng អគ្គលេខាធិការរង នៃ LMWRC រួមជាមួយមន្ត្រីបច្ចេកទេស LMWRC និងមន្ត្រីអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប។
សូមជម្រាបជូនថា កិច្ចជំនួបពិភាក្សានេះ ភាគីទាំងពីរ បានផ្តោតសំខាន់ៗ ជារួមមាន៖ ១. ស្វែងយល់ទៅវិញទៅមកពីស្ថាប័នទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារធានធានធម្មជាតិ ជីវៈចម្រុះ និងធនធានទឹក នៅតំបន់បឹងទន្លេសាប ២. ពិភាក្សាលើគំនិតផ្តួចផ្តើមពីការរៀបចំសំណើគម្រោងសិក្សាស្រាវជ្រាវរួមគ្នាលើ (១)សុវត្ថិភាពទឹកស្អាត សម្រាប់សុខុមាលភាពកុមារ និងគ្រួសាររស់នៅតំបន់បឹងទន្លេសាប និង (២)គុណភាពទឹក និងរបបជលសាស្ត្រ នៅបឹងទន្លេសាប ៣. ដំណើរការនីតិវិធីនៃការរៀបចំសំណើគម្រោង និងការដាក់សំណើគម្រោង ដោយមានគាំទ្រភាពជាដៃគូរវាងអាជ្ញាធរទន្លេសាប និងភាគិចិន ផងដែរ៕











