នាព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ត្រីមាសទី៣ និងទិសដៅត្រីមាសទី៤ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹកនិងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋលេខាធិការ អនុប្រធានអាជ្ញាធរទន្លេសាប អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងធនធានទឹកនិងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គ និង អាជ្ញាធរទន្លេសាប ។
ឯកឧត្តមរដ្ឋមន្ត្រី ប្រធានអាជ្ញាធរទន្លេសាប បានសំដែងការកោតសរសេីរចំពោះកិច្ចប្រឹងប្រែងរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ដែលបានពុះពារអនុវត្តតួនាទីភារកិច្ចក្នុងការការពារ ថែរក្សា គ្រប់គ្រងព្រៃលិចទឹកនិងធនធានធម្មជាតិក្នុងតំបន់បឹងទន្លេសាបដែលជាជង្រុកស្បៀង សំដៅរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិ ក្នុងបរិបទសង្គ្រាមព្រំដែននិងសកល រួមទាំងការប្រែប្រួលអាកាសធាតុក្នុងពិភពលោក ។
ទន្ទឹមនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងស្ថាប័នទាំងបីឱ្យបន្តពង្រឹងសាមគ្គីភាព បន្តកិច្ចសហការទំនាក់ទំនងឱ្យបានជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ពន្ធ័ រដ្ឋបាលក្រោមជាតិ ដើម្បីបន្តចូលរួមការពារ ថែរក្សា អភិរក្ស ធនធានធម្មជាតិក្នុងបឹងទន្លេសាបរបស់យេីងទាំងអស់គ្នាសម្រាប់កូនចៅតជំនាន់ ៕























