ឯកឧត្តមរដ្ឋមន្រ្តី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប អមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចុះពិនិត្យស្ថានភាពទូទៅជុំវិញបឹងទន្លេសាប តាមឧទ្ធម្ភាគចក្រ
ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប​អញ្ជើញ​ចុះ​ពិនិត្យ និង​ស្វែងយល់​ពី​ស្ថានភាព​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​សមាសភាព​សមាជិក​អាជ្ញាធរ​ទន្លេសាប
ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងប្រជុំត្រួតពិនិត្យការចុះបញ្ជីដីធ្លីនៅតំបន់ទន្លេសាប
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បើក​កិច្ចប្រជុំ​វាយតម្លៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ ២០២៣ ពិនិត្យ​វឌ្ឍនភាព​ការងារ​អាជ្ញាធរ​ទន្លេសាប​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​បន្ត​អនុវត្តន៍​សម្រាប់​ឆ្នាំ​២០២៤
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ឯកឧត្តម នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុង​ខេត្តសៀមរាប
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ឯកឧត្តម លី សុវណ្ណារិទ្ធ អភិបាល​ស្តីទី បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុង​ខេត្តបន្ទាយមានជ័យ​
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ឯកឧត្តម សឿ​ម ប៊ុន​រិ​ទ្ធ អភិបាល​ស្តីទី នៃ​គណៈ​អភិបាល ខេត្តបាត់ដំបង បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុង​ខេត្តបាត់ដំបង
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ឯកឧត្តម ឡាយ វិសិដ្ឋ អភិបាលរង នៃ​គណៈ​អភិបាល ខេត្តពោធិ៍សាត់ បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុង​ខេត្តពោធិ៍សាត់
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ឯកឧត្តម ទូច សុខា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុង​ខេត្តកំពង់ធំ

ស្វែងរក

បោះពុម្ភផ្សាយ

ផែនការយុទ្ធសាស្រ្ត អាជ្ញាធរទន្លេសា ២០២១-២០២៥

ផែន​ការសកម្មភាព ការងារ ប្រចំាឆ្នាំ ២០២២ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប

កម្រងឯកសារគតិយុត្ត ការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅរបស់អាជ្ញាធរទន្លេសាប

ប្រតិទិន

April 2024
S M T W T F S
1 2 3 4 5 6
7 8 9 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30

លិខិតជូនពរ

នាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ

១-តួនាទី និងភារកិច្ចរបស់នាយកដ្ឋាន
មាត្រាទី ៤ នៃអនុក្រឹត្យលេខ ១១៦ អនក្រ បក ចុះថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០០៩  នាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ មានតួនាទី និងភារកិច្ច ដូចតទៅៈ

-  ទទួលខុសត្រូវលើសេវាកម្មរដ្ឋបាលទូទៅ និងសម្របសម្រួលការងាររដ្ឋបាល ជូនគ្រប់អង្គភាពនៅ ក្រោមឳវាទអគ្គលេខាធិកាដ្ឋាន នៃ អ.ទ.ស
-  ទទួលខុសត្រូវលើការងារសំណុំលិខិត ឯកសារ លិខិតបទដ្ឋានគតិយុត្តិ ឯកសារសម្ងាត់ការងារ តម្កល់ឯកសារ ពិធីការ សណ្តាប់ធ្នាប់ និងអនាម័យ
-  គ្រប់គ្រងឯកសារ និងក្របខ័ណ្ឌមន្រ្តីរាជការ បុគ្គលិក និងរៀបចំបៀវត្ស ប្រាក់ឧបត្ថម្ភផ្សេងៗ
-  គ្រប់គ្រងចលនទ្រព្យ អចលនទ្រព្យ សន្និធិសម្ភារៈ និងបញ្ជីសារពីភ័ណ្ឌ របស់ អ.ទ.ស
-  រៀបចំផែនការយុទ្ធសាស្រ្ត កម្មវិធី និងផែនការសកម្មភាព រយៈពេលខ្លី មធ្បម និងវែង សម្រាប់បម្រើដល់ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាប ប្រកបដោយនិរន្តរភាព
-  តាមដាន វាយតម្លៃ ប្រសិទ្ធិភាពនៃការអនុវត្តផែនការសកម្មភាព
-  សម្របសម្រួល សហការ ជាមួយក្រសួង ស្ថាប័ន និងអជ្ញាធរដែនដីពាក់ព័ន្ធ
-  ធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីគៀងគររកជំនួយ
-  រៀបចំកិច្ចប្រជុំធ្វើរបាយការណ៍ កំណត់ហេតុ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ទៀត
-  អនុវត្តភារកិច្ចផ្សេងៗទៀត ដែលអគ្គលេខាធិការ អ.ទ.ស ប្រគល់ជូន ។

២-រចនាសម្ព័ន្ធគ្រប់គ្រង
នាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ ជាអង្គភាពមួយចំណុះអគ្គលេខាធិកាដ្ឋាន នៃអាជ្ញាធរទន្លេសាប ដឹកនាំដោយប្រធាន ១ រូប និងមានអនុប្រធានជាជំនួយការ តាមការចាំបាច់។ នាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ  ចែកចេញជា ៤ ការិយាល័យ។ ការិយាល័យនីមួយៗ ដឹកនាំដោយប្រធាន ១រូប និងមានអនុប្រធានមួយចំនួនជាជំនួយការ តាមការចាំបាច់។

នាយកដ្ឋាន រដ្ឋបាល ផែនការ និងសហប្រតិបត្តិការ មានរចនាសម្ព័ន្ធដូចខាងក្រោមៈ

- ការិយាល័យរដ្ឋបាល
- ការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ
- ការិយាល័យផែនការ និងសហប្រតិបត្តិការ
- ការិយាល័យបណ្តុះបណ្តាល និងបុគ្គលិក


សេចក្តីប្រកាសព័ត៌មាន

wish PM 20191121

សេចក្តីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុសម្រាប់ខែឧសភាព-មិថុនា ឆ្នាំ ២០២៤

wish PM 20191121

សេចក្តីជូនដំណឹង អំពី ឧបទ្ទវហេតុនៃការលេចធ្លាយសារធាតុគីមី ចូលក្នុង ស្ទឹងណាម ខាន់ ដៃទន្លេមេគង្គ ក្នុងប្រទេសឡាវ

 

ភ្ជាប់ទំនាក់ទំនងជាមួយយើង

Copyright © 2011 Tonle Sap Authority. All Rights Reserved. Address: 364, Monivong blvd., S/K. Phsar Daerm Thkov, Khan Chamkar Mon, Phnom Penh, CAMBODIA.
Phone/Fax: 855-23 72 74 54 / E-mail: info[@]tonlesap.gov.kh Web Site: www.tonlesap.gov.kh. Developed and Designed by IT Team