នាព្រឹកថ្ងៃសុក្រ ៧កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំអាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប បានដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយសាធារណរដ្ឋប្រជាមានិតចិនដោយមានការចូលរួមពីឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេស អាជ្ញាធរទន្លេសាប។
កិច្ចប្រជុំនេះក្នុងគោលបំណងដើម្បី៖
(១).ពិនិត្យវឌ្ឍនភាពនៃដំណើរការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយសាធារណរដ្ឋប្រជាមានិតចិន (២).ពិនិត្យវឌ្ឍនភាពនៃការចុះពិនិត្យលក្ខណៈបច្ចេកទេសដំណើរការស្ថានីយទាំង ១១ ជុំវិញបឹងទន្លេសាប (៣).បន្តពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និង (៤).ទិសដៅអនុវត្តន៍បន្ត។
ឯកឧត្តមប្រធានអង្គប្រជុំ បានណែនាំដល់មន្ត្រីបច្ចេកទេសទទួលបន្ទុកការងារនេះ ត្រូវបន្តខិតខំប្រឹងប្រែង យកចិត្តទុកដាក់អនុវត្តការងារព្រមទាំងជំរុញឱ្យការអនុវត្តកិច្ចសហប្រតិបត្តិការគ្រប់គម្រោងជាមួយភាគីចិន ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលដើម្បីអង្គភាពអាជ្ញាធរទន្លេសាប៕












