នាថ្ងៃព្រហស្បតិ៍ ៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោក ឡូញ ណារិន្ន ប្រធានការិយាល័យកសិកម្មចម្រុះ និងក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានធនធានធម្មជាតិ បានបន្តចុះសិក្សាស្រាវជ្រាវ តាមដាន និងវាយតម្លៃ អំពីការប្រែប្រួលដីកសិកម្ម ក្នុងតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ សកម្មភាព នៃការចុះសិក្សាស្រាវជ្រាវ៖
- ជួបជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ដើម្បីស្នើសុំទិន្នន័យស្ថិតិប្រជាពលរដ្ឋ ការប្រើប្រាស់ដីធ្លី និងរបាយការណ៍ពាក់ព័ន្ធផ្សេងៗ
- ចុះទៅទីតាំងបានពិនិត្យមើលតាមរយៈរូបភាពផ្កាយរណប ដើម្បីបញ្ជាក់បន្ថែមអំពីភាពត្រឹមត្រូវ នៃទីតាំង និងទំហំ
- ថតដ្រូន ដើម្បីយករូបភាពមកប្រៀបធៀបជាមួយរូបភាពផ្កាយរណប
- ប្រើប្រាស់កម្មវិធី Avenza mobile app ដើម្បីដំណើរការ នៃការចុះសិក្សាស្រាវជ្រាវ (ស្វែងរកទីតាំង ផ្លូវធ្វើដំណើរ និងពិនិត្យមើលផ្ទៃដីបឋម)
សូមជម្រាបជូនថា សកម្មភាពចុះសិក្សាស្រាវជ្រាវ តាមដាន និងវាយតម្លៃ អំពីការប្រែប្រួលដីកសិកម្ម ក្នុងតំបន់បឹងទន្លេសាប គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើនដែលត្រូវបានអនុម័តដាក់អនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប។ ដំណើរនៃការចុះបំពេញបេសកកម្មនេះ គឺមានគោលបំណង៖ - សិក្សាស្រាវជ្រាវ និងវិភាគអំពីបម្រែបម្រួលផ្ទៃដីកសិកម្មតំបន់១ តំបន់២ និងតំបន់៣ ក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប
- ចុះសិក្សាតាមដាន និងផ្ទៀងផ្ទាត់ លើព័ត៌មាន-ទិន្នន័យ ដែលប្រមូលបាន
- ធ្វើបច្ចុប្បន្នភាព ទៅលើទិន្នន័យដែលប្រមូលបាន
- បង្កើតជាផែនទីគម្របដីកសិកម្ម ក្នុងតំបន់១ តំបន់២ និងតំបន់៣ ក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប៕











