Thursday, April 23, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​កិច្ចប្រជុំ​វឌ្ឍនភាព​ការងារ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

​នា​ព្រឹក​ថ្ងៃ​សុក្រ ៧​កើត ខែស្រាព​ណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ​២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២៥ នៅ​សាលប្រជុំ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​វឌ្ឍនភាព​ការងារ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដោយមាន​ការចូលរួម​ពី​ឯកឧត្តម​អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន​-​អនុប្រធាននាយកដ្ឋាន និង​មន្ត្រី​បច្ចេកទេស អាជ្ញាធរ​ទន្លេសាប​។
​កិច្ចប្រជុំ​នេះ​ក្នុង​គោលបំណង​ដើម្បី​៖
(១).​ពិនិត្យ​វឌ្ឍនភាព​នៃ​ដំណើរការ​អនុវត្ត​គម្រោង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (២).​ពិនិត្យ​វឌ្ឍនភាព​នៃ​ការចុះពិនិត្យ​លក្ខណៈ​បច្ចេកទេស​ដំណើរការ​ស្ថានីយ​ទាំង ១១ ជុំវិញ​បឹង​ទន្លេសាប (៣).​បន្ត​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គម្រោង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី និង (៤).​ទិសដៅ​អនុវត្តន៍​បន្ត​។
​ឯកឧត្តម​ប្រធាន​អង្គប្រជុំ បាន​ណែនាំ​ដល់​មន្ត្រី​បច្ចេកទេស​ទទួលបន្ទុក​ការងារ​នេះ ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់​អនុវត្ត​ការងារ​ព្រមទាំង​ជំ​រុញឱ្យ​ការអនុវត្ត​កិច្ចសហប្រតិបត្តិការ​គ្រប់​គម្រោង​ជាមួយ​ភាគី​ចិន ឱ្យមាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ដើម្បី​អង្គភាព​អាជ្ញាធរ​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍