កាលពីថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី ប៊ូ សុភ័ស្ត អនុប្រធានការិយាល័យធនធានទឹក នៃនាយកដ្ឋានធនធានធម្មជាតិ បានចូលរួមសិក្ខាសាលាស្តីពី ប្រកាសដាក់ឱ្យដំណើរការគម្រោងការទប់ស្កាត់ការបំពុលដោយប្លាស្ទិកសម្រាប់សហគមន៍ និងទន្លេមេគង្គនៅកម្ពុជា។ សិក្ខាកាមដែលបានចូលរួម មានតំណាងមកពីក្រសួង-ស្ថាប័ន ស្ថានទូត-ដៃគូអភិវឌ្ឍន៍ រាជបណ្ឌិតសភាកម្ពុជា ស្ថាប័នសិក្សា មន្ទីរជំនាញ រាជធានី-ខេត្តពាក់ព័ន្ធ និងអ្នកសារព័ត៌មានជាច្រើនរូប។
គោលបំណងនៃសិក្ខាសាលាគឺដើម្បី៖ ១- ចែករំលែកព័ត៌មាន និងកិច្ចអន្តរាគមន៍របស់គម្រោងទៅកាន់អ្នកពាក់ព័ន្ធ និងអ្នកទទួលផលពីគម្រោង, ២- ស្វែងរក និងធាតុចូលដើម្បីកែលម្អសកម្មភាព និងវិធីសាស្ត្រដោះស្រាយបញ្ហាប្រឈមសម្រាប់អនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល និង ៣- ចែករំលែកចំណេះដឹង ដំណោះស្រាយ កិច្ចខិតខំប្រឹងប្រែង និងបទពិសោធន៍នៃការអនុវត្តថ្មីនៃការគ្រប់គ្រងសំណល់ប្លាស្ទិក និងការអនុវត្តយុទ្ធសាស្ត្រចក្រាបរិស្ថាន៕











