Thursday, April 23, 2026

ក្រុមការងារ​ការិយាល័យ​ព័ត៌មាន​ភូមិសាស្ត្រ និង​ផែនទី នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​បន្ត​ចុះ​សិក្សា​ប្រមូល​ទិន្នន័យ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដើម្បី​រៀបចំ​ផែនទី​នៅ​តំបន់​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ​

​នា​ថ្ងៃ​ចន្ទ ៣​កើត ខែស្រាព​ណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ ក្រុមការងារ​ការិយាល័យ​ព័ត៌មាន​ភូមិសាស្ត្រ និង​ផែនទី បាន​ចុះ​សិក្សា​ប្រមូល​ទិន្នន័យ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដើម្បី​រៀបចំ​ផែនទី​នៅ​តំបន់​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ ក្នុង​ដំណើរ​បេសកកម្ម​នេះ ក្រុមការងារ​បាន​:

  • ជួបពិភាក្សា និង​ប្រមូល​ព័ត៌មាន​ជាមួយ គណៈកម្មាធិការ​សហគម​ន៍​អេកូ​ទេសចរ​ផាត់​សណ្តាយ​
  • សម្ភាសន៍ និង​ប្រមូល​ព័ត៌មាន​ពី អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ក្នុង​ឃុំ​។​
    ​ក្រុម​ការ​ការចុះ​សិក្សា​មាន​គោលបំណង​សំខាន់​:
    ១. ផលិត ផែនទី​ប្រជាសាស្ត្រ និង​ការគ្រប់គ្រង​តាម​បណ្តារ​ឃុំ ដែល​អាច​ប្រើប្រាស់​សម្រាប់​ការធ្វើផែនការ​ងាយស្រួល​គ្រប់គ្រង​រដ្ឋបាល និង​ធ្វើ​ផែនការ​វិនិយោគ​ដើម្បី​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​
    ២. ផលិត ផែនទី​ស្តីពី​ការគ្រប់គ្រង និង​ការប្រើប្រាស់​ប្រកបដោយ​ចីរភាព នៃ​ដែន​ព្រៃ​លិច​ទឹក និង​ប្រព័ន្ធ​អេកូឡូស៊ី ដើម្បី​ជួយ​ដល់​ការអភិរក្ស​ធនធានធម្មជាតិ និង​គាំទ្រ​ការអភិវឌ្ឍ​វិស័យ​អេកូ​ទេសចរ​នៅ​តំបន់​ទន្លេសាប និង​ជួយ​បង្កើត​មូលដ្ឋាន​ទិន្នន័យ​សំខាន់​សម្រាប់​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ទន្លេសាប ប្រកបដោយ​ប្រសិទ្ធភាព និង​ភាព​ចីរភាព​៕

ព័ត៌មាន និងព្រឹត្តិការណ៍