Thursday, April 23, 2026

ឯកឧត្តម សរ គឹម សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​កម្មវិធី​អភិបាលកិច្ច​ធនធានទឹក​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ៧​រោច ខែអាសាឍ​ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២៥ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប អមដោយ​នាយកដ្ឋាន​ជំនាញ​របស់​អាជ្ញាធរ​ទ​ន្លេ​សាប បាន​អញ្ជើញ​ចូល​រូ​ម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​កម្មវិធី​អភិបាលកិច្ច​ធនធានទឹក​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​សណ្ឋាគារ Sun& Moon រាជធានី​ភ្នំពេញ​។ សិក្ខាសាលា​នេះ ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម តំណាង​ក្រសួង​ស្ថាប័ន អាជ្ញាធរខេត្ត អង្គការ​ជាតិ អន្តរជាតិ សង្គម​ស៊ីវិល​គ្រឹះស្ថានសិក្សា​ស្រាវជ្រាវ វិស័យ​ឯកជន​។ សិក្ខាសាលា​មាន​គោលបំណង​បង្កើតឡើង​នូវ​យុទ្ធសាស្ត្រ​ទឹក​ការកសាង​ផែនការមេ និង​ការគ្រប់គ្រង​ធនធានទឹក​គ្រប់​ជ្រុងជ្រោយ​ក្នុង​លក្ខណៈ​នៃ​ការសម្របសម្រួល បរិ​យាប​ន្ន និង​ឆ្លើយតប​ទៅនឹង​ហានិភ័យ​អាកាសធាតុ​។

ព័ត៌មាន និងព្រឹត្តិការណ៍