Thursday, April 23, 2026

ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ក្រុមការងារ​ចូលរួម​កិច្ចប្រជុំ​អន្តរក្រសួង ស្ថាប័ន ខេត្តពោធិ៍សាត់

​នា​ព្រឹក​ថ្ងៃ​សុក្រ ៨ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២៥ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ក្រុមការងារ​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​អន្តរក្រសួង ស្ថាប័ន និង​អង្គភាព​ថ្នាក់ក្រោម​ជាតិ ដឹកនាំ​ដោយ​ឯកឧត្តម សុខ គាង រដ្ឋលេខាធិការ និង​ប្រធាន​ក្រុមការងារ​ប្រតិបត្តិ​ខេត្តពោធិ៍សាត់ នៅ​សាលសន្និសីទ​នៃ​មន្ទីរពិសោធន៍​ជាតិ​សំណង់ (​បរិវេណ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​)​។
​សូមបញ្ជាក់​ជូន​ថា កិច្ចប្រជុំ​នេះ ដើម្បី​៖ (១). ពិនិត្យ​វឌ្ឍនភាព​បូកសរុប​លទ្ធផល​ការងារ និង​ចងក្រង​ទិន្នន័យ​ក្បាលដី តាម​បណ្តា​ឃុំ ស្រុក​ពាក់ព័ន្ធ​នឹង​តំបន់​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ (២). បន្ត​ពិនិត្យ​រៀបចំ​ក្រុមការងារ​ចុះ​ផ្ទៀងផ្ទាត់​តំបន់​២ ដែល​ស្ថិតនៅក្នុង​តំបន់​៣ ជាពិសេស​តំបន់​រាំង​ទិល និង​កោះ នៅ​កំពង់​ថ្កោល ជាដើម (៣). ពិនិត្យ​រៀបចំ​ផែនទី​ព្រំ​រវាង​តំបន់​១ និង​តំបន់​២ ដើម្បី​ប្រមូលផ្តុំ​ទិន្នន័យ ព័ត៌មាន​ការប្រើប្រាស់​ដី ស្របតាម​ស្មារតី​អនុក្រឹត្យ ដែលមាន​ធរមាន​៕

ព័ត៌មាន និងព្រឹត្តិការណ៍