នាថ្ងៃចន្ទ ៤រោច ដល់ថ្ងៃពុធ ៦រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ បានដឹកនាំក្រុមការងារយេនឌ័ររបស់អាជ្ញាធរទន្លេសាបបន្តចុះលើកកម្ពស់ការយល់ដឹងយេនឌ័រ និងកសាងសមត្ថភាពស្ត្រី លើការការពារ ថែរក្សាទប់ស្កាត់ និងគ្រប់គ្រងនៅតំបន់ទន្លេសាប ស្ថិតនៅឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ ការអនុវត្តសកម្មភាពខាងលើនេះក្រុមការងារបានចុះស្វែងយល់ដោយផ្ទាល់ពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទៅលើការយល់ដឹង និងការចូលរួមក្នុងការពារ ថែរក្សាទប់ស្កាត់ និងគ្រប់គ្រងធនធានធម្មជាតិនៅតំបន់ទន្លេសាប ប្រកបដោយសមភាពយេនឌ័រ និងបរិយាបន្នសង្គម៕






