នារសៀលថ្ងៃចន្ទ ១៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមកិច្ចប្រជុំ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័ន ជំនាញពាក់ព័ន្ធ ក្រុមការងារមុខព្រួញប្រចាំតំបន់បឹងទន្លេសាប មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរបរិស្ថាន អាជ្ញាធរទន្លេសាប និងអាជ្ញាធរខេត្តទាំង៦ ជុំវិញតំបន់បឹងទន្លេសាប។
សូមជម្រាបជូនថា កិច្ចប្រជុំនេះប្រព្រឹត្តទៅមានរយៈពេល១ថ្ងៃ ដោយផ្តោតលើចំណុចសំខាន់ៗរួមមាន៖
- ស្ថានភាពជាក់ស្តែងក្នុងតំបន់បឹងទន្លេសាប និងបញ្ហាប្រឈមនានាដែលត្រូវដោះស្រាយ
- ផែនការប្រើប្រាស់ដី ឃុំ សង្កាត់ ក្នុងតំបន់បឹងទន្លេសាប
- គម្រោងអភិវឌ្ឍន៍នានាដែលរដ្ឋបាលខេត្តអាចរៀបចំជាតំបន់សេដ្ឋកិច្ចពិសេស តំបន់កំពង់ផែ ឬគម្រោងផ្សេងទៀត ក្នុងតំបន់បឹងទន្លេសាប៕























