Thursday, April 23, 2026

លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន​រដ្ឋបាល​ផែនការ និង​សហប្រតិបត្តិការ បាន​អញ្ជើញ​ចូលរួម កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការពង្រឹង​មុខងារ​គាំទ្រ និង​ការលើកកម្ពស់​អភិបាលកិច្ច​នៅតាម​ក្រសួង​-​ស្ថាប័ន នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​

​នា​ថ្ងៃ​ចន្ទ ១៣​កើត ខែ​ក​ក្តិ​ក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធ​ស័ក​រាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន​រដ្ឋបាល​ផែនការ និង​សហប្រតិបត្តិការ បាន​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី ការពង្រឹង​មុខងារ​គាំទ្រ និង​ការលើកកម្ពស់​អភិបាលកិច្ច​នៅតាម​ក្រសួង​-​ស្ថាប័ន ដឹកនាំ​ដោយ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​។ កិច្ច​ប្រជុំបាន​ពិភាក្សា​ដូចខាងក្រោម​៖

  • ទិដ្ឋភាព​ទូទៅ​នៃ​ការ​ពិនិត្យឡើងវិញ និង​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​ក្រសួង ស្ថាប័ន
  • អនុក្រឹត្យ​១២៨ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង ស្ថាប័ន អនុវត្ត​មុខងារ​គាំទ្រ​របស់​ក្រសួង​ស្ថាប័ន ចំណុះ​អង្គការនីតិប្រតិបត្តិ​
  • អនុក្រឹត្យ​១៤១ ស្តីពី​ការបង្កើត​គណៈកម្មាធិកា​រ​លើកកម្ពស់​
    ​អភិបាលកិច្ច (​គ​.​ក​.​អ​) ក្រសួង ស្ថាប័ន​ចំណុះ អង្គការនីតិប្រតិបត្តិ​៕

ព័ត៌មាន និងព្រឹត្តិការណ៍