Thursday, April 23, 2026

ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បន្ត​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប ចុះ​ពិនិត្យ​ស្ថានភាព​ទឹកស្ទឹង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង

​នា​ថ្ងៃ​ចន្ទ ៧​កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២៥ ដោយ​បានទទួល​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប ទទួលបន្ទុក​មុខព្រួញ​ផ្លូវជាតិ​លេខ​៥ បាន​បន្ត​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប សហការ​ជាមួយនឹង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ចុះ​ពិនិត្យ​ស្ថានភាព​ទឹកស្ទឹង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​ស​សាស្ត្រ​ខេត្តបាត់ដំបង​។​
​ក្រុមការងារ បាន​ចុះ​ពិនិត្យ​នៅតាម​បណ្ដា​ទីតាំង ដូចខាងក្រោម​៖
១- ពិនិត្យ​ស្ថានភាព​លំហូរ​ទឹកស្ទឹង​សំខាន់ៗ​នៅក្នុង​ខេត្តបាត់ដំបង ដែល​ហូរ​ចាក់​ទៅ​បឹង​ទន្លេសាប រួមមាន

  • ស្ទឹង​ដូន​ទ្រី ផ្នែក​ខាងក្រោម​សំណង់​ទ្វារ​ទឹក​រាម​គន់ ស្ថានភាព​កម្ពស់​ទឹក​មាន​កម្រិត​ទាប​នៅឡើយ​
  • ដងស្ទឹង​សង្កែ ចាប់ពី​ទំនប់​សាលា​តា​អន រហូតដល់​ចុង​ទឹក​នៃ​ឃុំ​ព្រែក​នរិន្ទ និង​ឃុំ​ព្រែក​ហ្លួង របស់​ស្រុក​ឯក​ភ្នំ ស្ថានភាព​ទឹក​បឹង​ទន្លេសាប​បាន​ឡើង​លិច​វាលទំនាប​លិច​ទឹក​ជាប់​នឹង​ដងស្ទឹង​សង្កែ មាន​ជម្រៅ​ប្រមាណ​ពី ០,៥​ម៉ែត្រ ទៅ ១​ម៉ែត្រ
    ២- ពិនិត្យ​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ស្ថិតនៅក្នុង​តំបន់​២ និង​តំបន់​១ ដែល​នាំ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ចរន្តទឹក​ហូរ​ចូល​បឹង​ទន្លេសាប ក្នុងនោះ​មានការ​ធ្វើ​ស្ពានថ្ម កាត់​ស្ទឹង​ដូន​ទ្រី​ចំនួន ១​កន្លែង ត្រង់ចំណុច​ភូមិ​ជ្រៃ ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី និង​ការធ្វើឱ្យមាន​ការរាំងស្ទះ​ចរន្តទឹក​នៅតាម​សំណង់​ទ្វារ​ទឹក​មួយចំនួន​ដែល​សាងសង់​ខុស​លក្ខណៈ​បច្ចេកទេស​នៅតាម​ដងស្ទឹង​សង្កែ​
    ៣- ពិនិត្យ​លើ​ដែន​វិសាលភាព​ទឹក​បឹង​ទន្លេសាប ឃើញថា​ទឹកបាន​ឡើង​លិច​នៅ​តំបន់​៣ ទាំងស្រុង និង​លិច​ដល់​តំបន់​២ និង​តំបន់​១​នៅ​ផ្នែក​ខ្លះ នា​រដូវវស្សា​ឆ្នាំ​២០២៥ នេះ​៕

ព័ត៌មាន និងព្រឹត្តិការណ៍