នាថ្ងៃអង្គារ ១៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ លោក អ៊ុក បញ្ញារិទ្ធ អនុប្រធាននាយដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ បានដឹកនាំក្រុមការងារការិយាល័យ ផែនការ និងសហប្រតិបត្តិការ បានចុះអនុវត្តន៍គម្រោងសកម្មភាពការងារតាមដាន វាយតម្លៃ និងចងក្រងគម្រោងដែលមាននៅតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធ ស្ថិតនៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ដំណើរការចុះអនុវត្តន៍សកម្មភាពក្រុមការងារបានជួបពិភាក្សាជាមួយ៖
- ការិយាល័យផែនការ និងគាំទ្រឃុំ/សង្កាត់ និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន នៃស្រុកឯកភ្នំ
- ជំទប់នៃឃុំព្រែកនរិន្ទ។
សូមជម្រាបជូនថា សកម្មភាពខាងលើនេះមានគោលបំណងសម្រាប់ធ្វើបច្ចុប្បន្នភាពគម្រោងកម្រិតថ្នាក់ស្រុកដែលកំពុងដំណើរការ គម្រោងវិនិយោគដែលមិនទាន់មានការសន្យាគាំទ្រ និងគម្រោងវិនិយោគដែលមានការសន្យាគាំទ្រ នៅតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធ និងធ្វើការតាមដានត្រួតពិនិត្យថាគម្រោងអាទិភាពសំខាន់ៗមានការជះឥទ្ធិពលជាវិជ្ជមាន និងអវិជ្ជមានដល់វិស័យអ្វីខ្លះ! នៅបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ៕







