Thursday, April 23, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ដឹកនាំ​ស​ម្រ​សម្រួល​កិច្ចប្រជុំ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​អាជ្ញាធរ​ទន្លេសាប​

​នា​ព្រឹក​ថ្ងៃ​អង្គារ ៥​រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២៥ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ដឹកនាំ​សម្របសម្រួល​កិច្ចប្រជុំ​ពិភាក្សា និង​ពិគ្រោះ​យោបល់​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​អាជ្ញាធរ​ទន្លេសាប ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម​អគ្គលេខាធិការ​-​អគ្គលេខាធិការរង លោក​ប្រធាន​-​អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស​។​
​សូម​ជម្រាបជូន​ថា ដោយមាន​ការណែនាំ​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​អគ្គលេខា​ធិ​ការដ្ឋាន អាជ្ញាធរ​ទន្លេសាប អង្គ​ប្រជុំបាន​ពិនិត្យ និង​ពិភាក្សា​លើ​របៀប​វរៈ​ដូចខាងក្រោម​៖

  • របាយការណ៍​វឌ្ឍនភាព​ការងារ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២៥ របស់​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស​
  • ផែនការ និង​ទិសដៅ​អនុវត្ត​បន្ត​ឆមាស​ទី​២ ឆ្នាំ​២០២៥
  • ពង្រឹង​ប្រសិទ្ធភាព​ការងារ របស់​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស​។
    ​ទន្ទឹមនឹង​នោះដែរ ឯកឧត្តម​ប្រធាន​អង្គប្រជុំ បានធ្វើ​ការណែនាំ​ឱ្យ​បន្ត​ខិតខំ​ប្រឹងប្រែង​អនុវត្ត​តួនាទី​ភារកិច្ច​ស្នូល និង​ភារកិច្ច​ចំពោះមុខ​ដែល​ថ្នាក់ដឹកនាំ​ប្រគល់ជូន​នាយកដ្ឋាន និង​ជំរុញ​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​ដោយ​យកចិត្តទុកដាក់​អនុវត្ត​តួនាទី ភារកិច្ច និង​ផែនការ​សកម្មភាព​រប​ស់​ខ្លួន​ឱ្យទទួល​បាន​ជោគជ័យ ពង្រឹង​ប្រសិទ្ធភាព​ការងារ​បន្ត​រក្សា​សាមគ្គីភាព សុខដុម​នីយកម្ម​ក្នុង​អង្គភាព​៕

ព័ត៌មាន និងព្រឹត្តិការណ៍