Friday, August 21, 2026

លោក វិ​ន ប៊ុន ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស ចុះ​សិក្សា​ស្រាវជ្រាវ តាមដាន វិភាគ និង​វាយតម្លៃ​ពី​លក្ខណៈ​ជីវសាស្ត្រ ធនធាន​ជីវចម្រុះ​គ្រប់​ប្រភេទ នៅក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង និង​ខេត្តសៀមរាប

​នា​ថ្ងៃ​ចន្ទ ៥​កើត ដល់​ថ្ងៃ​ពុធ ៧​កើត ខែស្រាព​ណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ ត្រូវ​នឹង​ថ្ងៃទី​១៨-២០ ខែសីហា ឆ្នាំ​២០២៦ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ តាមដាន វិភាគ និង​វាយតម្លៃ​ពី​លក្ខណៈ​ជីវសាស្ត្រ ធនធាន​ជីវចម្រុះ​គ្រប់​ប្រភេទ នៅក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប និង​ខេត្តបាត់ដំបង​។ ការចុះ​សិក្សា​នេះ ក្រុមការងារ​បានធ្វើកា​រលើ ៖
១. សម្ភាសន៍​ប្រជា​នេសាទ​ដើម្បី​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន​ពី​ការប្រើប្រាស់​ប្រភេទ​ឧបករណ៍​នេសាទ​នៅ​តំបន់​សិក្សា​
២. ប្រមូល​សំណាក​ត្រី និង​ធនធាន​ក្រៅពី​ត្រី​, កត់ត្រា​ទីតាំង​នេសាទ (X,Y), វាស់​ជម្រៅ​ទឹក​នៅតាម​តំបន់​នេសាទ​នីមួយៗ និង​ពិនិត្យ​លើ​លំនៅដ្ឋាន​ធនធាន​ជលផល​
៣. សម្ភាសន៍​ជាមួយ​អ្នកពាក់ព័ន្ធ​នៅ​តំបន់​អភិរក្ស​សត្វ​ស្លាប និង​ជីវចម្រុះ​គ្រប់​ប្រភេទ​ក្នុង​តំបន់​សិក្សា ដើម្បី​ប្រមូល​ទិន្នន័យ​/​ព័ត៌មាន​លើ​ប្រភេទ​នីមួយៗ​។​
​សូម​ជម្រាបជូន​ថា សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ តាមដាន វិភាគ និង​វាយតម្លៃ​ពី​លក្ខណៈ​ជីវសាស្ត្រ និង​ផលប៉ះពាល់​ធនធាន​ត្រី និង​ជីវចម្រុះ​គ្រប់​ប្រភេទ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យ​អនុវត្តន៍​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៦ របស់​អាជ្ញាធរ​ទន្លេសាប ។ សកម្មភាព​ខាងលើនេះ​មាន​គោលបំណង​៖

  • តាមដាន និង​វាយតម្លៃ​ប្រភេទ​ធនធាន​ជលផល ទៅតាម​ប្រភេទ​ឧបករណ៍​នេសាទ​ក្នុង​តំបន់​សិក្សា​
  • បច្ចុប្បន្នភាព​ប្រភេទ​សត្វ​ស្លាប និង​ថនិកសត្វ​ក្នុង​តំបន់​សិក្សា​៕

ព័ត៌មាន និងព្រឹត្តិការណ៍