Tuesday, August 25, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​សម្របសម្រួល​កិច្ចប្រជុំ​អន្តរក្រសួង​ដើម្បី​ពិភាក្សា​លើ​ការងារ​ធ្វើ​បច្ចុប្បន្នភាព​ផែនទី​កំណត់​ផ្ទៃដី​តំបន់​៣ និង​ការកំណត់​ដែន​រដ្ឋបាល​បែងចែក​ព្រំ​ទឹក​

​ដោយមាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប នៅ​ព្រឹក​ថ្ងៃ​អង្គារ ១២​កើត ខែស្រាព​ណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២៦ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​សម្របសម្រួល​កិច្ចប្រជុំ​អន្តរក្រសួង​ដើម្បី​ពិភាក្សា​លើ​ការងារ​ធ្វើ​បច្ចុប្បន្នភាព​ផែនទី​កំណត់​ផ្ទៃដី​តំបន់​៣ និង​ការកំណត់​ដែន​រដ្ឋបាល​បែងចែក​ព្រំ​ទឹក​រវាង​ខេត្ត​ទាំង​៦​ជុំវិញ​បឹង​ទន្លេសាប ។
​កិច្ចប្រជុំ​នេះ អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម​និង​សំណង់ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួង​ធនធានទឹក​និង​ឧតុនិយម អភិបាលរង​ទទួលបន្ទុក​នៃ​គណ​:​អភិបាលខេត្ត មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​ទាំង​៦​ជុំវិញ​បឹង​ទន្លេសាប ថ្នាក់ដឹកនាំ​អនុប្រធាន អ​ទស អគ្គលេខាធិការ អគ្គលេខាធិការរង និង​ប្រធាន​-​អនុប្រធាននាយកដ្ឋាន​បច្ចេកទេស អាជ្ញាធរ​ទន្លេសាប សរុប​ចំនួន ៣៣​នាក់​។​
​សូម​ជម្រាបជូន​ថា កិច្ចពិភាក្សា​នេះ​ដើម្បី​ជំរុញ​បញ្ចប់​ការកំណត់​ផ្ទៃដី​តំបន់​៣ ការបែងចែក​ព្រំ​រដ្ឋបាល​ទឹក​បឹង​ទន្លេសាប​រវាង​ខេត្ត​នៅ​ជុំវិញ​បឹង​ទន្លេសាប សំដៅ​ពង្រឹង​ប្រសិទ្ធភាព​ក្នុងការ​ដឹកនាំ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​បឹង​ទន្លេសាប ឱ្យមាន​និរន្តរភាព ស្របតាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧​នៃ​រដ្ឋសភា ៕

ព័ត៌មាន និងព្រឹត្តិការណ៍