Tuesday, September 1, 2026

លោកស្រី ប្រាក់ ចាន់​វ​ឌ្ឍ​នា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​សេចក្តីព្រាង​ដំបូង​នៃ​ផែនការ​ប្រមូល​ទិន្នន័យ​ទឹក​ក្រោម​ដី​ថ្នាក់ជាតិ​ក្នុងការ​គ្រប់គ្រង និង​ប្រើប្រាស់​ទឹក​ក្រោម​ដី​ប្រកបដោយ​ចីរភាព​សម្រាប់​កសិកម្ម​នៅក្នុង​អាង​ទន្លេមេគង្គ​ក្រោម​

​នា​ថ្ងៃ​សុក្រ ១៥​កើត ខែស្រាព​ណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២៦ លោកស្រី ប្រាក់ ចាន់​វ​ឌ្ឍ​នា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​សេចក្តីព្រាង​ដំបូង​នៃ​ផែនការ​ប្រមូល​ទិន្នន័យ​ទឹក​ក្រោម​ដី​ថ្នាក់ជាតិ​ក្នុងការ​គ្រប់គ្រង និង​ប្រើប្រាស់​ទឹក​ក្រោម​ដី​ប្រកបដោយ​ចីរភាព​សម្រាប់​កសិកម្ម​នៅក្នុង​អាង​ទន្លេមេគង្គ​ក្រោម ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ដោយ​ឯកឧត្តម តែ ណា​វុ​ធ អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​។ កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​នៅ​សាលប្រជុំ​ទី​រួម​ខេត្តកំពង់ចាម ដោយមាន​វត្តមាន​ចូលរួម​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មកពី ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ ក្រសួងបរិស្ថាន អាជ្ញាធរ​ទន្លេសាប មន្ត្រី​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា មន្ត្រី​នៃ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ និង​មានការ​សម្របសម្រួល​ធ្វើ​បទ​បង្ហាញ​ដោយ​អ្នកជំនាញការ​ជាតិ​របស់​គម្រោង សរុប​ចំនួន ១៨​នាក់ (​ស្រី ០៣​នាក់​)​។​
​គោលបំណង នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ គឺ​ដើម្បី​៖ (១) ពិភាក្សា​លើ​ផែនការ​ប្រមូល​ទិន្នន័យ​ទឹក​ក្រោម​ដី​ជាតិ​ដំបូង (២) ពិភាក្សា ដើម្បី​ជ្រើសរើស​តំបន់​សាកល្បង កំណត់​អត្តសញ្ញាណ តួនាទី និង​ការទទួលខុសត្រូវ សម្រាប់​គម្រោង និង (៣) ឯកភាព​លើ​វិធីសាស្ត្រ​/​ឧបករណ៍​ម៉ូ​ដែល​ទឹក​ក្រោម​ដី ការប្រមូល​ទិន្នន័យ ការកំណត់​អត្តសញ្ញាណ​កង្វះខាត​ទិន្នន័យ និង​វិធីសាស្ត្រ​ចែករំលែក​ទិន្នន័យ​សម្រាប់​គម្រោង​សាកល្បង​នេះ ៕

ព័ត៌មាន និងព្រឹត្តិការណ៍