នាថ្ងៃពុធ ១១កើត ដល់ថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារមន្ត្រីបច្ចេកទេសការិយាល័យសម្របសម្រួលវិវាទ នៃនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ បានបន្តចុះអនុវត្តសកម្មភាពតាមដាន ត្រួតពិនិត្យ និងចូលរួមសម្របសម្រួលវិវាទទំនាស់អត្ថប្រយោជន៍ពីការប្រើប្រាស់ដីធ្លី ធនធានធម្មជាតិ ដោយបានធ្វើការជួបពិភាក្សាជាមួយតំណាងអង្គភាពជំនាញពាក់ព័ន្ធរួមមាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលជលផល និងរដ្ឋបាលស្រុកមោងឫស្សី ខេត្តបាត់ដំបង។
សូមបញ្ជាក់ជូនថា សកម្មភាពតាមដាន ត្រួតពិនិត្យ និងចូលរួមសម្របសម្រួលវិវាទទំនាស់អត្ថប្រយោជន៍ពីការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិ នៅតំបន់ទន្លេសាប ដើម្បីជួបពិភាក្សា និងប្រមូលទិន្នន័យ-ព័ត៌មាន ក្នុងគោលបំណងបង្កើនកិច្ចសហការល្អ រវាងស្ថាប័នជំនាញពាក់ព័ន្ធ និងការយល់ដឹងពីដំណើរការនៃការតាមដានត្រួតពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់ធនធានធម្មជាតិ រួមទាំងការចែករំលែកនូវទិន្ន័យ-ព័ត៌មានទាន់ហេតុការណ៍ ដែលកើតមានឡើងក្នុងតំបន់ជុំវិញបឹងទន្លេសាប ព្រមទាំងវិធីសាស្ត្រក្នុងការដោះស្រាយវិវាទផលប្រយោជន៍ពីការទាញយកធនធានធម្មជាតិ នៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ភាពជោគជ័យក្នុងកិច្ចការពារ និងគ្រប់គ្រងធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប ប្រកបដោយចីរភាព៕











