Friday, June 5, 2026

ក្រុមការងារ​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​សិក្សា​ពី​មូលហេតុ​ត្រី​ងាប់ ក្នុង​ទីតាំង​អភិរក្ស​ជលផល​តា​មោក សហគមន៍​កំពង់​ឃ្លាំង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប

​ក្រោយ​ទទួលបាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប​, នា​ថ្ងៃ​ពុធ ៣​រោច ដល់​ថ្ងៃ​ព្រហស្បតិ៍ ៤​រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​៣-៤ ខែមិថុនា ឆ្នាំ​២០២៦ កន្លងទៅ ក្រុមការងារ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​សិក្សា វាយតម្លៃ​រក​មូលហេតុ​ដែល​បណ្តាលឱ្យ​ត្រី​ងាប់​ច្រេ​ី​ន​ស្ថិតក្នុង​ទីតាំង​អភិរក្ស​ជលផល​តា​មោក សហគមន៍​កំពង់​ឃ្លាំង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​
​ក្រុមការងារ​បាន​ជួបពិភាក្សា​ប្រមូល​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន ជំនាញ​ជលផល គណៈកម្មការ​សហគម​ន៍​នេសាទ ប្រជា​នេសាទ កងកម្លាំង​ជំនាញ​ពាក់ព័ន្ធ​ដែល​នៅ​ប្រចាំការ​យាមល្បាត​ក្នុងភូមិ​សាស្ត្រ​តំបន់​នេះ និង​បានកំណត់​និយាម​កា​យក​សំណាក​ទឹក ។
​ការចុះ​សិក្សា​នេះ​មាន​សារ​:​សំខាន់​សម្រាប់​ឱ្យ​យើង​អាច​ដឹង​ពី​មូលហេតុ​នាំឱ្យ​ត្រី​ងាប់ ពិភាក្សា​ផ្តល់យោបល់​ដល់​សហគម​ន៍​ដេ​ី​ម្បី​រៀបចំ​ផែនការ​ធ្វើឱ្យ​ប្រសើរឡើង សំដៅ​កាត់បន្ថយ​ត្រី​ងាប់​នៅ​ឆ្នាំ​បន្តបន្ទាប់ ក្នុង​កន្លែង​អភិរក្ស​ជលផល​តា​មោក ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប ក៏ដូចជា​កន្លែង​អភិរក្ស​ផ្សេងៗ​ទៀត​នៅ​ជុំវិញ​បឹង​ទន្លេសាប​ទាំងមូល​៕

ព័ត៌មាន និងព្រឹត្តិការណ៍