Thursday, April 23, 2026

ឯកឧត្តម សរ គឹម​សាន្ត បាន​បន្ត​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តី ពី​ការវិភាគ​សន្តិសុខ​ទឹក​នៅ​អាង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​

​នា​រសៀល​ថ្ងៃ​អង្គារ ៧​រោច ដល់​ថ្ងៃ​ពុធ ៨​រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២៥ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប​, ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប​ដែល​ទទួលបន្ទុក​សហកា​រ​រៀបចំ​កំណត់​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​សម្រាប់​អាង​បឹង​ទន្លេសាប នៃ​កម្មវិធី​ការអនុវត្ត​វាយតម្លៃ​សន្តិសុខ​ទឹក ក្រោម​កិច្ចសហប្រតិបត្តិការ​ជំនួយ​គាំទ្រ​ពី​ធនាគារពិភពលោក​(WB), ICEM, DFAT AWP រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តី ពី​ការវិភាគ​សន្តិសុខ​ទឹក​នៅ​អាង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​។ កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​រដ្ឋបាល​ខេត្តសៀមរាប តំណាង​ក្រុង​/​ស្រុក និង​តំណាង​មន្ទីរជំនាញ​ពាក់​ព​ន្ធ័ នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប ដែលមាន​សមាសភាព​ចូលរួម​ចំនួន ៥១​នាក់ (​ស្រី ៨​នាក់​)​។
​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ពិភាក្សា​ពិគ្រោះ​យោបល់​ជាមួយ​តំណាង​រដ្ឋបាលខេត្ត ក្រុង ស្រុក និង​មន្ទីរ​ពាក់ព័ន្ធ លេ​ី​លទ្ធផល​នៃ​សេចក្តីព្រាង​របាយការណ៍​ស្តីពី​ស្ថានភាព​អាង​ទន្លេសាប ដែល​ប្រមូលបាន​ពី​មូលដ្ឋាន​ផ្ទាល់ ធាតុ​ចូល​ពី​ភាគី​ពាក់ព័ន្ធ និង​ការ​បង្ហាញជូន​ពី​ការវាយតម្លៃ និង​ការណែនាំ​កំណត់​តំបន់​ដែលមាន​បញ្ហា​ចម្បងៗ ស្វែងយល់​ពីស​ក្កា​នុព​ល​ដែលមាន​នៅក្នុង​សហគមន៍​, នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២៥ ក្រុមការងារ​ក៏បាន​ចុះ​ធ្វេ​ី​ការពិនិត្យ​ស្ថានភាព​ទូទៅ​ក្នុង​តប​ន់​បឹង​ទន្លេសាប តាម​ទីតាំង​សហគមន៍​កំពង់​ភ្លុក សហគមន៍​បឹង​ពារាំង សហគមន៍​ចុង​ឃ្នា​ស សហគមន៍​មេ​ជ្រៃ និង​សហគមន៍​ទំនប់​ស្ទឹង​ស្រែង​។
​សូមបញ្ជាក់​ជូន​ថា ខេត្តសៀមរាប មាន​ស្ទឹង​សំខាន់​ចំនួន ៣ ជា​បណ្តាញ​លំហូរ​ប្រភពទឹក​ត​ភ្ជាប់​ចូល​បឹង​ទន្លេសាប រួមមាន ៖
១). ស្ទឹង​ជីក្រែង មាន​ប្រវែង ១៥០km
២). ស្ទឹង​សៀមរាប មាន​ប្រវែង ៩០km
៣). ស្ទឹង​ស្រែង មាន​ប្រវែង ៣២៥km ៕

ព័ត៌មាន និងព្រឹត្តិការណ៍