Thursday, April 23, 2026

ឯកឧត្តម សរ គឹម​សាន្ត បាន​បន្ត​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស ចុះ​ទស្សនៈកិច្ច​សិក្សា​ផ្ទាល់​នៅ​ដែនជម្រកសត្វព្រៃ​បឹង​ពេ​រ ខេត្តកំពង់ធំ​

​បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប​, នៅ​ថ្ងៃ​អង្គារ ៧​រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​បន្ត​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប​ដែល​ទទួលបន្ទុក​សហកា​រ​រៀបចំ​កំណត់​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​សម្រាប់​អាង​បឹង​ទន្លេសាប នៃ​កម្មវិធី​ការអនុវត្ត​វាយតម្លៃ​សន្តិសុខ​ទឹក ក្រោម​កិច្ចសហប្រតិបត្តិការ​ជំនួយ​គាំទ្រ​ពី​ធនាគារពិភពលោក​(WB), ICEM, DFAT AWP បាន​ចុះ​ទស្សនៈកិច្ច​សិក្សា​ផ្ទាល់​នៅ​ដែនជម្រកសត្វព្រៃ​បឹង​ពេ​រ ស្ថិតនៅ​ឃុំ​សា​គ្រាម ស្រុក​ប្រាសាទ​ប​ល្ល័​ង ខេត្តកំពង់ធំ ក្នុង​ដែន​វិសាលភាព​តំបន់ការពារទេសភាព​ទំនាប​ទន្លេសាប​ខាងជើង​។
​ដំណើរ​ទស្សនៈកិច្ច​សិក្សា​ដល់​មូលដ្ឋាន​ផ្ទាល់​នេះ ក្នុង​គោលបំណង​សំខាន់ៗ​មួយចំនួន រួមមាន ៖
-​សិក្សា​ស្វែងយល់​ពីស​ក្កា​នុព​ល​ដែលមាន​នៅក្នុង​ដែនជម្រកសត្វព្រៃ​បឹង​ពេ​រ ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​រស់នៅ​ជុំវិញ​ពាក់ព័ន្ធ​នឹង​តំបន់​ការពារ​
-​ការឆ្លុះបញ្ចាំង​រវាង​ការចុះ​សិក្សា​ស្វែងយល់​លើ​ទីវាល​ជាក់ស្តែង​(on field) និង​សិក្សា​ប្រមូល​ទិន្នន័យ​ដែលមាន​កន្លងមក​
-​ស្វែងយល់​ពី​ទស្សនវិស័យ និង​ផែនការ​គ្រប់គ្រង អភិរក្ស​ធនធាន​ជលផល ជីវៈចម្រុះ ព្រៃឈើ និង​ប្រព័ន្ធ​អេកូឡូស៊ី
-​ការចូលរួម​អនុវត្ត​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត ដែលមាន​ស្រាប់​សម្រាប់​ការថែរក្សា​ការពារ និង​ការគ្រប់គ្រង​តំបន់​សហគមន៍​
-​ភាពខ្លាំង ភាព​ខ្សោយ និង​វិធី​ត្រូវ​ដោះស្រាយ រួមជាមួយ​វិធានការ​នានា​សំដៅ​គ្រប់គ្រង អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ នៅ​ជុំវិញ​ដែនជម្រកសត្វព្រៃ​ប្រកបដោយ​ចីរភាព និង​និរន្តរភាព​។​
​សូម​ជម្រាបជូន​ផងដែរ​ថា ដែនជម្រកសត្វព្រៃ​បឹង​ពេ​រ ជា​ដែន​ជម្រក​ធម្មជាតិ​ដែល​ធានា​នូវ​លក្ខខណ្ឌ​ធម្មជាតិ​ចាំបាច់​ក្នុងការ​ការពារ ប្រភេទ​សត្វព្រៃ រុក្ខជាតិ​របស់​ជាតិ​សំខាន់ៗ ប្រាសាទ​បូរាណ និង​លក្ខណៈ​រូបសាស្ត្រ​របស់​បរិស្ថាន ជាទី​ដែល​ភាវៈ​ទាំងនេះ​ត្រូវការ កិច្ច​អន្តរាគមន៍​ពី​មនុស្ស​សម្រាប់​ភាព​ស្ថិតស្ថេរ​នៃ​ដែន​ជម្រក​ដែលមាន​ចំនុច​គួរអោយ​ចាប់អារម្មណ៍​ដូចជា ៖ ១/. ជា​ផ្ទៃ​រងទឹក​ភ្លៀង​នៃ​អាង​ស្ទឹង​ស្ទោង និង​អាង​ស្ទឹងសែន ២/. មាន​ប្រាសាទ​អំបែង​នំ ៣/. មា​នក​ទីឋាន​អភិរក្ស​សត្វ​ក្ងោក ៤/. មាន​កន្លែង​ទឹកផុស​នៅ​ខែប្រាំង ៥/. ផ្តល់​អនុផល​ព្រៃឈើ (​វ​ល្ល័ ល្ពា​ក់ ផ្តៅ ឃ្មុំ ផ្សិត និង​ផ្លែឈើព្រៃ …)៕

ព័ត៌មាន និងព្រឹត្តិការណ៍