បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅខេត្តកំពង់ឆ្នាំង នៅថ្ងៃអង្គារ ៧រោច ដល់ថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤-១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប បានបន្តដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាបទទួលបន្ទករៀបចំកំណត់ក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់អាងបឹងទន្លេសាប ក្រោមកិច្ចសហប្រតិបត្តិការជំនួយគាំទ្រពីធនាគារពិភពលោក(WB), ICEM, DFAT AWP សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការវិភាគសន្តិសុខទឹកនៅអាងទន្លេសាបក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន។
កិច្ចប្រជុំនេះដែរ ក្រុមការងារអាជ្ញាធរទន្លេសាប និងតំណាងធនាគារពិភពលោក(WB) ICEM DFAT AWP ក៏បានចុះទស្សនកិច្ចសិក្សាផ្ទាល់ដល់ទីតាំងជាក់ស្តែងនៅតាមដងស្ទឹងពោធិ៍សាត់ ស្ទឹងសង្កែ និងទំនប់អាងទឹកកំពីងពួយ ដើម្បីប្រមូលធាត់ចូលបន្ថែមដូចខាងក្រោម៖
- ការធ្លាក់ចុះនៃទឹកជំនន់
- បញ្ហាទឹកក្រោមដី
- តុល្យភាពទឹកនៅក្នុងអាងស្តុកទឹក
- ភាពក្រីក្រ
- លទ្ធភាពទទួលបានទឹកស្អាតសម្រាប់ប្រើប្រាស់
- សំណល់ថ្នាំសម្លាប់សត្វល្អិត និងការបំពុលគីមី
- ការបែងចែកតំបន់ដីសើម និងការភ្ជាប់ទីជម្រក៕























