Thursday, April 23, 2026

ឯកឧត្តម សរ គឹម​សាន្ត បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប ចូលរួម​កិច្ចប្រជុំ ស្តីពី​ការពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ដីធ្លី នៃ​តំបន់​ទន្លេសាប ខេត្តបន្ទាយមានជ័យ​

​នា​ព្រឹក​ថ្ងៃ​ពុធ ៣​រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២៥ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប ចូលរួម​កិច្ចប្រជុំ ស្តីពី​ការពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ដីធ្លី នៃ​តំបន់​ទន្លេសាប ដែល​រៀបចំ​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រោម​អធិបតីភាព ឯកឧត្តម តឹក​រ៉េត សំរេច រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​ពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ដីធ្លី នៃ​តំបន់​បឹង​ទន្លេសាប ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​សាលប្រជុំ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​។​
​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ មាន​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​ពី​ទិន្នន័យ​ព័ត៌មាន​ដែល​បានរៀបចំ​ប្រមូល​ចងក្រង​កន្លងមក​ដោយ​ក្រុមការងារ​ប្រតិបត្តិ​ប្រចាំខេត្ត​បន្ទាយមានជ័យ នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ និង​មានការ​ចូលរួម​ពី​អន្តរក្រសួង​-​ស្ថាប័ន​ជំនាញ​ទាំង​កម្រិត​ថ្នាក់ជាតិ​-​ថ្នាក់​ខេត្ត និង​ថ្នាក់មូលដ្ឋាន​ពាក់ព័ន្ធ សរុប​មាន​ចំនួន​ប្រមាណ ៥១​រូប​។​
​ជារួម​អង្គ​ប្រជុំបាន​ឯកភាពគ្នា​ក្នុងការ ការពារ​បរិស្ថាន ធនធានធម្មជាតិ បឹង​ទន្លេសាប លេ​ី​ក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ការ​ប្រេ​ី​ប្រាស់​ដី​ឱ្យអស់​សក្តានុពល ដេ​ី​ម្បី​ឱ្យ​ទទួលបាន​ប្រាក់ចំណូល ច្រេ​ី​ន​ជាង​មុន ហេ​ី​យ​ការពារ​បឹង​ទន្លេសាប​បាន​ដល់​កូនចៅ​ជំនាន់​ក្រោយ ដូច​គំនិត​ផ្តួច​ផ្តេ​ី​ម​របស់​ឯកឧត្តម​ថ្នាក់ដឹកនាំ​ប្តេជ្ញា​ធ្វេ​ី​ឱ្យ​បឹង​ទន្លេសាប​នេះ ក្លាយជា​របៀង​សេដ្ឋកិច្ច​ចម្រុះ ដេ​ី​ម្បី​សន្តិសុខ និង​សុវត្ថិភាព​ស្បៀងអាហារ​ប្រកបដោយ​សុវត្ថិភាព ឯករាជ្យ​ម្ចាស់ការ​ឈ​រលេ​ី​មនសិការ​ស្រលាញ់​ជាតិ មាតុភូមិ និង​ប្រជាជន សំដៅ​ចូលរួម​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ជាតិ ២០៣០-២០៥០៕

Previous article
Next article

ព័ត៌មាន និងព្រឹត្តិការណ៍