នាថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប លោក សាំង រ៉ូឡា ប្រធានការិយាល័យផែនការ និងសហប្រតិបត្តិការ និងលោកស្រី ហ៊ុល សុភ័ក្រ អនុប្រធានការិយាល័យ ស្ថិតក្រោមនាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ នៃអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមស្តាប់ការធ្វើបទបង្ហាញ ដើម្បីចែករំលែកសមិទ្ធផលស្រាជ្រាវរបស់ក្រុមការងារដង្ហើមសេដ្ឋកិច្ច និងស្ថាបត្យកម្មខ្មែរសហសម័យ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
គោលបំណង របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំកម្មវិធីនេះសម្រាប់ធ្វើបទបង្ហាញ ដើម្បីផ្សព្វផ្សាយ និងចែករំលែកសមិទ្ធផលស្រាវជ្រាវ របស់ក្រុមការងារដង្ហើមសេដ្ឋកិច្ច និងស្ថាបត្យកម្មខ្មែរសហសម័យ ទៅដល់យុវជនរបស់ក្រសួង យុវជនតាមក្រសួងស្ថាប័នពាក់ព័ន្ធ និងយុវជនតាមខ័ណ្ឌ នៃរាជធានីភ្នំពេញ អំពីវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាដង្ហើមសេដ្ឋកិច្ច និងស្ថាបត្យកម្មសហសម័យ នៃការប្រើប្រាស់លំហឱ្យអស់លទ្ធភាព ៕











