នាថ្ងៃចន្ទ ៩កើត ដល់ថ្ងៃសុក្រ ១៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារការិយាល័យត្រួតពិនិត្យការធ្វេីអាជីវកម្មលេីធនធានធម្មជាតិ បានបន្តចុះសិក្សាស្រាវជ្រាវលើការធ្វេីវារីវប្បកម្ម ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបុរី នៃខេត្តបន្ទាយមានជ័យ ។ សកម្មភាពនៃការចុះសិក្សានេះរួមមាន ៖
- ការជួបពិភាក្សា និងប្រមូលព័ត៌មានពីអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធនានា
- ចុះពិនិត្យស្ថានភាពទីតាំងចិញ្ចឹមជាក់ស្តែង និងធ្វើការសម្ភាសន៍ជាមួយវារីវប្បករ
- សិក្សាអំពីបទដ្ឋានបច្ចេកទេសនៃការចិញ្ចឹម ប្រភេទត្រី ការដាក់ចំណី និងការពិនិត្យគុណភាពទឹកជាប្រចាំ។
សូមជម្រាបជូនថា សកម្មភាពនៃការចុះសិក្សាស្រាវជ្រាវវារីវប្បកម្ម គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប ។ សកម្មភាពខាងលើនេះ មានគោលបំណង៖ - តាមដាន និងប្រមូលទិន្នន័យ អំពីសិ្ថតិអ្នកចិញ្ចឹមត្រីទាំងក្នុងបែរ និងក្នុងស្រះ
- សិក្សាតាមដានបរិមាណនៃការចិញ្ជឹម ប្រភេទត្រី បចេ្ចកទេសនៃការចិញ្ចឹម និងទិន្នផល
- សិក្សាពីចរន្តទីផ្សារ តម្លៃទីផ្សារ និងវិភាគលេីសេដ្ឋកិច្ចនៃការចិញ្ជឹមត្រី និងប្រភេទត្រីដែលមានសក្តានុពល
- សិក្សាពីផលប៉ះពាល់ បញ្ហាប្រឈមនានា នៃការធ្វេីវារីវប្បកម្មនៅក្នុងខេត្តជុំវិញបឹងទន្លេសាប វិធានការនៃការគ្រប់គ្រង ដំណោះស្រាយ និងបច្ចេកទេសចិញ្ចឹមស្របតាមបទដ្ឋានបច្ចេកទេស៕










