Thursday, April 23, 2026

ក្រុម​ម​ការងារ​មន្ត្រី​បច្ចេកទេស​ការិយាល័យ​ស​ម្រ​ប​សម្រួល​វិវាទ បាន​បន្ត​ចុះ​អនុវត្ត​សកម្មភាព​តាមដាន ត្រួតពិនិត្យ និង​ចូលរួម​សម្របសម្រួល​វិវាទ​ទំនាស់​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​ដីធ្លី និង​ធនធានធម្មជាតិ នៅ​តំបន់​ទន្លេសាប ខេត្តបាត់ដំបង​

​នា​ថ្ងៃ​ពុធ ១១​កើត ដល់​ថ្ងៃ​ព្រហស្បតិ៍ ១២​កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២៥ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​ការិយាល័យ​ស​ម្រ​ប​សម្រួល​វិវាទ នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​បន្ត​ចុះ​អនុវត្ត​សកម្មភាព​តាមដាន ត្រួតពិនិត្យ និង​ចូលរួម​សម្របសម្រួល​វិវាទ​ទំនាស់​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​ដីធ្លី ធនធានធម្មជាតិ ដោយបាន​ធ្វើការ​ជួបពិភាក្សា​ជាមួយ​តំណាង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​រួមមាន មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រដ្ឋបាល​ជលផល និង​រដ្ឋបាល​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​
​សូមបញ្ជាក់​ជូន​ថា សកម្មភាព​តាមដាន ត្រួតពិនិត្យ និង​ចូលរួម​សម្របសម្រួល​វិវាទ​ទំនាស់​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​ដីធ្លី និង​ធនធានធម្មជាតិ នៅ​តំបន់​ទន្លេសាប ដើម្បី​ជួបពិភាក្សា និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន ក្នុង​គោលបំណង​បង្កើន​កិច្ចសហការ​ល្អ រវាង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​ការយល់ដឹង​ពី​ដំណើរការ​នៃ​ការតាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​ពី​ផលប៉ះពាល់​ធនធានធម្មជាតិ រួមទាំង​ការចែករំលែក​នូវ​ទិន្ន័យ​-​ព័ត៌មាន​ទាន់​ហេតុការណ៍ ដែល​កើតមានឡើង​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ព្រមទាំង​វិធីសាស្ត្រ​ក្នុងការ​ដោះស្រាយ​វិវាទ​ផលប្រយោជន៍​ពី​ការទាញយក​ធនធានធម្មជាតិ នៅ​កម្រិត​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ សម្រាប់​ភាពជោគជ័យ​ក្នុង​កិច្ចការពារ និង​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប ប្រកបដោយ​ចីរភាព​៕

Previous article
Next article

ព័ត៌មាន និងព្រឹត្តិការណ៍