Thursday, April 23, 2026

ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប ដឹកនាំ​ក្រុមការងារ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​បូកសរុប​លទ្ធផល នៃ​ដំណើរ​ទស្សនកិច្ច​សិក្សា​ប្រមូល​ព័ត៌មាន​ជាមួយ​ក្រុម​អ្នកជំនាញការ​ចិន នៃ​គណៈកម្មាការ​ធនធានទឹក​ឆាង​ជាំ​ង (Changjiang Water Resources Commission)

​នា​ព្រឹក​ថ្ងៃ​ចន្ទ ៩​រោច ខែស្រាព​ណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ​២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២៥ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប រួមជាមួយ​តំណាង​មកពី​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​តំណាង​នាយកដ្ឋាន​ជលសា​ស្ត្រ និង​ការងារ​ទន្លេ នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដើម្បី​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​បូកសរុប​លទ្ធផល នៃ​ដំណើរ​ទស្សនកិច្ច​សិក្សា​ប្រមូល​ព័ត៌មាន​ក្រោម​គម្រោង “Lancang-Mekong Smart Eyes Action-Joint Research on the Technology and Standards Intelligent Hydrological Monitoring in the Mekong River” ជាមួយ​ក្រុម​អ្នកជំនាញការ​ចិន នៃ​គណៈកម្មាការ​ធនធានទឹក​ឆាង​ជាំ​ង (Changjiang Water Resources Commission) ដឹកនាំ​ដោយ Mr. Hu Bo ប្រធាន​ផ្នែក Division Chief of Changjiang Water Resources Commission នៅ​លេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប​។​
​កិច្ចប្រជុំ​ពិភាក្សា​បូកសរុប​ការងារ​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ ផ្តោតលើ ៣​ចំណុច ដូចខាងក្រោម​៖
១. ឯកភាព​លើ​ការស្នើសុំ​ពី​ភាគី​ចិន ក្នុងការ​សម្របសម្រួល​ពិនិត្យមើល​លទ្ធភាព​ទីតាំង​ជាក់លាក់ ដើម្បី​ដំឡើង​ស្ថានីយ​ត្រួតពិនិត្យ​កករ​ដីល្បាប់​ស្វ័យប្រវត្តិ​លើ​ដង​ទន្លេសាប នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២៥ ខាងមុខនេះ​។​
២. អំពី​សកម្មភាព​នៃ​គម្រោង​ស្នើសុំ​រួមគ្នា​ចំនួន​ពីរ ដែល​ភាគី​ទាំងពីរ​បានរៀបចំ​ដាក់ពាក្យ​ស្នើសុំ​ថវិកា​គាំទ្រ​ពី​មូលនិធិ ពិសេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង សម្រាប់​ឆ្នាំ ២០២៦ មាន​៖

  • ការសាងសង់​បណ្តាញ​ស្ថា​នី​ជលសា​ស្ត្រ និង​ឧតុនិយម នៅ​អាង​ទន្លេសាប​
  • ការរៀបចំ “​មជ្ឈមណ្ឌល​ជាតិ​ធនធានទឹក​កម្ពុជា​” ។​
    ៣. ភាគី​ចិន​នឹង​រៀបចំ​ឯកសារ​ទស្សនទាន​បន្ថែម​អំពី​ដំណើរការ​នៃ​កិច្ចសហការ​បន្ត និង​គម្រោង​ស្នើសុំ​ថ្មី​រួមគ្នា​បន្តទៀត ជាមួយ​អាជ្ញាធរ​ទន្លេសាប ដោយមាន​ការចូលរួម​សហការ​បន្ថែម​ផងដែរ​ពី គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង ពី​នាយកដ្ឋាន​ជលសា​ស្ត្រ និង​ការងារ​ទន្លេ នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៃ​ប្រទេស​កម្ពុជា​៕

ព័ត៌មាន និងព្រឹត្តិការណ៍