Thursday, April 23, 2026

សកម្មភាព​ការធ្វើ​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ​សេដ្ឋកិច្ចសង្គម ការប្រើប្រាស់​-​បម្រែបម្រួល​គម្រប​ដី​ប្រភព​ធនធានទឹក និង​ធនធានធម្មជាតិ​ពាក់ព័ន្ធ​ស្ថិតក្នុង​តំបន់​២ និង​តំបន់​១ ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល និង​ខេត្តកំពង់ចាម​

​នា​ថ្ងៃ​អង្គារ ១០​រោច ដល់​ថ្ងៃ​ព្រហស្បតិ៍ ១២​រោច​ខែ​ស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២៥ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​អគ្គលេខាធិការដ្ឋាន ដើម្បី​បន្ត​ចុះ​ប្រមូល​ទិន្នន័យ ព័ត៌មាន​ពី​ការធ្វើ​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ សេដ្ឋកិច្ចសង្គម​ការប្រើ​ប្រាស់​-​បម្រែបម្រួល​គម្រប​ដី​ប្រភព​ធនធានទឹក និង​ធនធានធម្មជាតិ​ពាក់ព័ន្ធ​ស្ថិតក្នុង​តំបន់​២ និង​តំបន់​១ ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល និង​ខេត្តកំពង់ចាម​។​
​សូមបញ្ជាក់​ជូន​ថា ការសិក្សា​នេះ ក្នុង​គោលបំណង ដើម្បី​ទទួលបាន​ទិន្នន័យ ព័ត៌មាន​ជាក់លាក់​ក្នុង​ការវិភាគ​សម្រាប់​រៀ​ប​ចំ​របាយការណ៍​បច្ចេក​ទេស​ប្រកបដោយ​លក្ខណៈ​វិទ្យាសាស្ត្រ និង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ការគ្រប់គ្រង អភិរក្ស​និង​អភិវឌ្ឍ​តំបន់​ជុំវិញ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​ប្រកបដោយ​ចីរភាព​៕

ព័ត៌មាន និងព្រឹត្តិការណ៍