Thursday, April 23, 2026

កិច្ចប្រជុំ​ពិភាក្សា​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​សម្រាប់​កំណើន​ប្រកបដោយ​បរិ​យាប​ន្ន និង​ភាព​ធន់​

​នា​ព្រឹក​ថ្ងៃ​អង្គារ ៥​រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២៥ ដោយមាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប លោក ឡុ​ក សីលា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ បាន​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​សម្រាប់​កំណើន​ប្រកបដោយ​បរិ​យាប​ន្ន និង​ភាព​ធន់ នា​សាលប្រជុំ​ទីស្នាក់ការ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Meeting Room) ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​នៃ ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB), តំណាង​ក្រសួងទេសចរណ៍​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញវត្ថុ​, ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន និង​អាជ្ញាធរ​ទន្លេសាប​។
​កិច្ចប្រជុំ​នេះ មាន​គោលបំណង​ពិភាក្សា​លើ​លក្ខណៈ​រួម​របស់​គម្រោង​ត្រូវអនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព ដែល​នឹង​គិតគូរ​ពី​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​នៅតាម​តំបន់​សំខាន់ៗ​មួយចំនួន​នៃ​ខេត្ត​ចំនួន​ពីរ គឺ​ខេត្តបាត់ដំបង និង​ខេត្តសៀមរាប ដើម្បី​លើកកម្ពស់​ទេសចរ​ធម្ម​ជាតិ ជាមួយនឹង​ការ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ស​ហគ​មន៍​ក្នុង​តំបន់​បឹង​ទន្លេសាប ក្នុង​ខេត្ត ស​និទាន​កម្ម​គម្រោង​, វិសាលភាព​គម្រោង ផែនការ​ហិញ្ញ​វត្ថុ​, ការរៀបចំ​ការអនុវត្ត​គម្រោង ដំណើការ​កម្មវិធី​គម្រោង និង​ផែនការ​រៀបចំ​គម្រោង ។​
​សូមបញ្ជាក់ថា បន្ទាប់ពី​កិច្ចប្រជុំ​នេះ​បញ្ចប់ គណៈប្រតិភូ​អន្តរក្រសួង រួម និង​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB )​នឹង​បន្ត​ចុះ​ទស្សនៈកិច្ច​សិក្សា​ផ្ទាល់​នៅ​ទីតាំង​ជាក់ស្តែង​នា​ខេត្តបាត់ដំបង និង​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី ១៦​រហូតដល់​ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥៕

ព័ត៌មាន និងព្រឹត្តិការណ៍