Thursday, April 23, 2026

លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ និង​ក្រុមការងារ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ខេត្ត ស្តីពី​ការកំណត់​បែងចែក​តំបន់​គ្រប់​គ្រង់​តំបន់​ទេសភាព​ទំនាប​ទន្លេសាប​ខាងជើង ភូមិសាស្ត្រ​ខេត្តកំពង់ធំ និង​ខេត្តសៀមរាប​

​នា​ថ្ងៃ​អង្គារ ៥​រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២៥ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ និង​ក្រុមការងារ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ខេត្ត ស្តីពី​ការកំណត់​បែងចែក​តំបន់​គ្រប់​គ្រង់​តំបន់​ទេសភាព​ទំនាប​ទន្លេសាប​ខាងជើង ភូមិសាស្ត្រ ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ និង​ឃុំ​ស្ពាន​ត្នោត និង​ឃុំ​ល្វែង​ឬ​ស្សី ស្រុក​ជីក្រែង ខេត្តសៀមរាប​។
​គោលបំណង នៃ​កិច្ចប្រជុំ​ពិភាក្សា និង​ពិគ្រោះ​យោបល់​ថ្នាក់​ខេត្ត ស្តីពី​ការកំណត់​បែងចែក​តំបន់​គ្រប់គ្រង​តំបន់​ទេសភាព​ទំនាប​ទន្លេសាប​ខាងជើង​។ លទ្ធផល នៃ​កិច្ចប្រជុំ​ពិភាក្សា​៖

  • ការរៀបចំ​កំណត់ និង​បែងចែក​តំបន់​គ្រប់គ្រង​តំបន់ការពារទេសភាព​ទំនាប​ទន្លេសាប​ខាងជើង​ជា ៣ គឺ​៖ តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​, តំបន់​អភិរក្ស​, និង​តំបន់​ស្នូល នៃ​អនុក្រឹត្យ​លេខ ១៧២ អនក្រ​.​បក ចុះ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២៣ របស់​រាជ​រដ្ឋា​ភិ​បាន​កម្ពុជា ស្តីពី​តំបន់ការពារទេសភាព​ទំនាប​ទន្លេសាប​ខាងជើង​ក្នុង​ខេត្តកំពង់ធំ និង​សៀមរាប​
  • រៀបចំ​ឯកសារ ព័ត៌មាន ទិន្នន័យ និង​ផែនទី​កំណត់​តំបន់​ការពារ​ទាំង ៣ បន្ថែម សម្រាប់​ការរៀបចំ​កិច្ចប្រជុំ​ពិភាក្សា​បន្ត​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នៅពេល​ខាងមុខ និង​ពិនិត្យ​លើ​ការងារ​នៅ​ខ្វះចន្លោះ​។​
    ​សំណូមពរ សិក្សា​ឡើងវិញ​ទៅលើ​ទំហំ​ផ្ទៃដី​តំបន់​ស្នូល តំបន់​អភិរក្ស និង​បទដ្ឋាន​គតិយុត្ត​ផ្សេងៗ ដែល​ពាក់ព័ន្ធ​ក្នុង​តំបន់ការពារទេសភាព​ទំនាប​ទន្លេសាប​ខាងជើង​ខាងលើ ដោយមាន​ការចូលរួម​ពិគ្រោះ​យោបល់​បន្ថែម​ជាមួយ​ក្រសួង​-​ស្ថាប័ន ដើម្បី​ឆ្លង​យោបល់ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន និង​បទដ្ឋាន​គតិយុត្តិ​បន្ថែមទៀត របស់​រាជរដ្ឋាភិបាល​នៅពេល​ខាងមុខ​។​
    ​សូម​ជម្រាបជូន​ថា កិច្ចប្រជុំ​ខាងលើ​មាន​ចូលរួម​មកពី ក្រសួងបរិស្ថាន​, អាជ្ញាធរ​ទន្លេសាប​, អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) ប្រចាំ​ប្រទេស​កម្ពុជា​, រដ្ឋបាលខេត្ត ស្រុក ឃុំ នៃ​ខេត្តកំពង់ធំ និង​ខេត្តសៀមរាប​, មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ និង​សៀមរាប​, មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ធំ​, មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយាដី​ខេត្ត ដែលមាន​សមាសភាព​ស​រុ​ប​ចំនួន ២៥​នាក់​៕

ព័ត៌មាន និងព្រឹត្តិការណ៍