Thursday, April 23, 2026

ក្រុមការងារ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ តាមដាន វិភាគ និង​វាយតម្លៃ​ពី​ការគ្រប់គ្រង​កាកសំណល់​នៅក្នុង​ភូមិ​បណ្តែត​ទឹក និង​ផលប៉ះពាល់​ក្នុង​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ស្ថិត​ក្នុងភូមិ​បណ្តែត​ទឹក ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​

​នៅ​ថ្ងៃ​អង្គារ ៦​កើត ដល់​នៅ​ថ្ងៃ​សុក្រ ៩​កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១ ខែកក្កដា ដល់​ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ​២០២៥ ក្រុមការងារ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ តាមដាន វិភាគ និង​វាយតម្លៃ​ពី​ការគ្រប់គ្រង​កាកសំណល់​នៅក្នុង​ភូមិ​បណ្តែត​ទឹក និង​ផលប៉ះពាល់​ក្នុង​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ស្ថិត​ក្នុងភូមិ​បណ្តែត​ទឹក ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន​ចុះ​ជួប​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ស្រុក សហគមន៍ និង​ប្រជាពលរដ្ឋ ដើម្បី​ប្រមូល​ព័ត៌មាន​-​ទិន្នន័យ ផ្តល់​ជា​មតិយោបល់ អនុសាសន៍ និង​បញ្ហា​ប្រឈម​ផ្សេងៗ​ក្នុង​តំបន់​សិក្សា​លើ​ការគ្រប់គ្រង​កាកសំណល់​នៅក្នុង​ភូមិ​បណ្តែត​ទឹក និង​ផលប៉ះពាល់​ក្នុង​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ស្ថិត​ក្នុងភូមិ​បណ្តែត​ទឹក​។
​សូម​ជម្រាបជូន​ថា​៖ សកម្មភាព​ការសិក្សា​ស្រាវជ្រាវ តាមដាន វិភាគ និង​វាយតម្លៃ​ពី​ការគ្រប់គ្រង​កាកសំណល់​នៅក្នុង​ភូមិ​បណ្តែត​ទឹក និង​ផលប៉ះពាល់​ក្នុង​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ស្ថិត​ក្នុងភូមិ​បណ្តែត​ទឹក​គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យ​អនុវត្តន៍​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៥ របស់​អាជ្ញាធរ​ទន្លេសាប​។ សកម្មភាព​ខាងលើនេះ​មាន​គោលបំណង​៖ ១. វាយតម្លៃ​ការគ្រប់គ្រង​កាកសំណល់ (​ចងក្រង​ឯកសារ​ពី​ការ​ចោល​សំរាម និង​ការចាត់ចែង ប្រភេទ​កាក​សំ​ណា​ល់​នៅក្នុង​ភូមិ​បណ្តែត​ទឹក​)
២. វិភាគ​ផលប៉ះពាល់​បរិស្ថាន និង​សុខភាព (​វិភាគ​តាមដាន​គុណភាព​ទឹក​កំណត់​ការបំពុល និង​ផលប៉ះពាល់​សុខភាព​មនុស្ស​គឺ​ជំងឺ​បណ្តាល​ពី​ការប្រើប្រាស់​ទឹក​ដែលមាន​គុណភាព​មិនល្អ​)
៣. ស្វែងយល់​ពី​ការយល់ឃើញ​របស់​ប្រជាជន (​អង្កេត​ចំណេះដឹង និង​អាកប្បកិរិយា ពី​ការគ្រប់គ្រង​កាកសំណល់ និង​ផ្តល់​អនុសាសន៍​ដល់​អ្នក​ភូមិ​បណ្តែត​ទឹក​អោយ​យល់ដឹង​ពី​ការគ្រប់គ្រង​កាកសំណល់​ដោយ​ប្រសិទ្ធភាព​)
៤. ដើម្បី​ត្រួតពិនិត្យ និង​វាយតម្លៃ​ជាប្រចាំ​នូវ​ការគ្រប់គ្រង​កាកសំណល់ និង​ប្រសិទ្ធភាព​ក្រោយពី​ឯកភាព​នៃ​ភាគី​សិក្សា​លើ​ការគ្រប់គ្រង​កាកសំណល់​នៅ​ភូមិ​បណ្តែត​ទឹក​៕

ព័ត៌មាន និងព្រឹត្តិការណ៍